ត្រឹម១​យប់ ទន្លេ​មួយ​នៅ​ម៉ិកស៊ិក​រីង ធ្វើ​ឲ្យ​ប្រជាជន​ជាង១ម៉ឺន​នាក់​គ្មាន​ទឹក​ប្រើប្រាស់

ប្រជាជន​ជាច្រើន​គ្រួសារ​នៅ​ម៉ិកស៊ិក​នាំគ្នា​ស្រឡាំងកាំង​បន្ទាប់​ពី​ប្រទះ​ឃើញ​ទន្លេ​មួយ​ក្នុង​តំបន់​របស់​ពួកគេ ឈ្មោះAtoyac រីង​បាត់​ទឹក​អស់​ត្រឹម​រយៈ​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ។

 

ត្រឹម១​យប់ ទន្លេ​មួយ​នៅ​ម៉ិកស៊ិក​រីង ធ្វើ​ឲ្យ​ប្រជាជន​ជាង១ម៉ឺន​នាក់​គ្មាន​ទឹក​ប្រើប្រាស់

 

ទន្លេ Atoyac ដែល​គេ​ស្គាល់​ថា​ជា​ប្រភព​ទឹក​ ដ៏​មាន​សារសំខាន់ សម្រាប់​ប្រជាជន​ជាង​១ម៉ឺននាក់ នៅ​រដ្ឋ Veracruz បាន​រីង​គួរ​ឲ្យ​ងឿងឆ្ងល់ ក្រោយ​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​មួយ​បាន​កើតឡើង។ គេ​នៅ​មិន​ទាន់​ដឹង​ថា ទឹក​ដែល​បាត់​អស់​នោះ ត្រូវ​ហូរចេញ ទៅ​ចាក់​ទៅ​តំបន់​ណា​ខ្លះ​នោះ​ទេ។

 

 

ប្រជាជន​នៅ​ក្នុង​តំបន់​ប្រាប់​ថា នៅ​យប់​កើត​ហេតុ ពួកគេ​លឺ​សំឡេង​ថ្លង់ និង​មាន​អារម្មណ៍​ថា​ដី​រញ្ជួយ។ ​បើ​តាម​លោក Ricardo Maza Limon អ្នក​ជំនាញ​ខាង ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ បញ្ជាក់​មូលហេតុ​រីង​ទឹក​ទន្លេ​​គឺ​ដោយសារ ការ​រញ្ជួយ​ដី​នាំ​ឲ្យ​មាន​ការ​បាក់​ប្រេះ​ដី ( geological fracture) កើត​ជា​រណ្ដៅ​ជា​ច្រើន​កន្លែង ធ្វើ​ឲ្យ​ទឹក​ហូរ​ទៅ​អស់ ដែល​គេ​រក​ឃើញ ទីតាំង​​មាន​ដី​ប្រេះ​ហែក​ចេញ​ពី​គ្នា​ប្រវែង​ជាង ៣០​ម៉ែត្រ។

 

 

កន្លែង​ប្រេះ​ដី​ស្ថិត​នៅ​ជាង ៣គីឡូម៉ែត្រ​ប៉ុណ្ណោះ​​ពី​ប្រភព​ទឹក​ទន្លេ ដែល​ផ្ដល់​ទឹក​សម្រាប់​ប្រជាជន ជា​ច្រើន គ្រួសារ​ប្រើប្រាស់​ប្រចាំថ្ងៃ ពិសេស​គឺ​ស្រោចស្រព​ដំណាំ​អំពៅ។ ទន្លេ Atoyac នេះ​ក៏​ជា​ប្រភព​ទឹក​សំខាន់​មួយ​ហូរ​ចាក់​ទៅ​ទន្លេ​ធំ​ឈ្មោះ Cotaxtla៕

 

 

ត្រឹម១​យប់ ទន្លេ​មួយ​នៅ​ម៉ិកស៊ិក​រីង ធ្វើ​ឲ្យ​ប្រជាជន​ជាង១ម៉ឺន​នាក់​គ្មាន​ទឹក​ប្រើប្រាស់

ត្រឹម១​យប់ ទន្លេ​មួយ​នៅ​ម៉ិកស៊ិក​រីង ធ្វើ​ឲ្យ​ប្រជាជន​ជាង១ម៉ឺន​នាក់​គ្មាន​ទឹក​ប្រើប្រាស់

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ DailyMail