ឯកឧត្តម កឹម សុខា ចុះជួប​សកម្មជន នៅ​ខណ្ឌ​ពោធិ៍សែនជ័យ មិនអើពើ​រឿង​ផ្ទាល់ខ្លួន​ (មានវិដេអូ)

ភ្នំពេញ៖ ឯកឧត្តម កឹម សុខា ប្រធានស្ដីទី គណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៦នេះ បានចុះជួបសកម្មជន ស្ថិតនៅក្នុងភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនអើពើ ឬរវីវរល់ចំពោះ រឿងអាស្រូវផ្លូវភេទ ផ្ទាល់ខ្លួនឡើយ។

បន្ទាប់ពីបែកធ្លាយ រឿងអាស្រូវផ្លូវភេទ ជាមួយនារីវ័យក្មេង ជាបន្តបន្ទាប់ឯកឧត្តម កឹម សុខា មិនបានខ្វល់ខ្វាយរឿងផ្ទាល់ខ្លួននោះទេ ដោយកាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៦ ម្សិលមិញឯកឧត្តមបានចុះជួបអ្នកគាំទ្រក្នុង “វេទិកាសកម្មជន មូលដ្ឋាន” ស្ថិតនៅភូមិអូតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងប្រាប់ សកម្មជនថា គណបក្សសង្រ្គោះជាតិមិនលួចវ៉ៃពីក្រោយនោះទេ។ ឯកឧត្តម ក៏យកឱកាសនោះកោតសរសើរ ដ៏ស្មោះនូវភាពអង់អាច ដែលអ្នកគាំទ្រហ៊ានលះបង់ ពេលវេលា និងឧបសគ្គទាំងអស់ ដើម្បីសង្គ្រោះជាតិ។ ការប្តេជ្ញាចិត្ត គឺរឹតតែធ្វើឲ្យអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ឆ្ពោះទៅរកភាពជោគជ័យ។ នៅកម្ពុជា និងលើពិភពលោក តែងតែជួបឧបសគ្គ រងគ្រោះច្រើនក្នុងការតស៊ូមតិ៕

ឯកឧត្តម កឹម សុខា ចុះជួប​សកម្មជន នៅ​ខណ្ឌ​ពោធិ៍សែនជ័យ មិនអើពើ​រឿង​ផ្ទាល់ខ្លួន​ (មានវិដេអូ)

ឯកឧត្តម កឹម សុខា ចុះជួប​សកម្មជន នៅ​ខណ្ឌ​ពោធិ៍សែនជ័យ មិនអើពើ​រឿង​ផ្ទាល់ខ្លួន​ (មានវិដេអូ)

ឯកឧត្តម កឹម សុខា ចុះជួប​សកម្មជន នៅ​ខណ្ឌ​ពោធិ៍សែនជ័យ មិនអើពើ​រឿង​ផ្ទាល់ខ្លួន​ (មានវិដេអូ)

ឯកឧត្តម កឹម សុខា ចុះជួប​សកម្មជន នៅ​ខណ្ឌ​ពោធិ៍សែនជ័យ មិនអើពើ​រឿង​ផ្ទាល់ខ្លួន​ (មានវិដេអូ)

ផ្សាយផ្ទាល់សកម្មភាពរបស់ថ្នាក់ដឹកនាំមូលដ្ឋានទទួលស្វាគមន៍ការអញ្ជើញមកដល់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ យ៉ាងគគ្រឹកគគ្រេងចំពោះវត្តមានរបស់លោកក្នុង “វេទិកាសកម្មជនមូលដ្ឋាន”ស្ថិតនៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០១៦។

Posted by Kem Sokha on Saturday, March 5, 2016