ក្រសួងការងារ​ អបអរសាទរ ខួបលើកទី ១០៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៦

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអបរសាទរខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៦ ក្រោមប្រធានបទ «វិនិយោគលើសមភាព យេនឌ័រដើម្បីកិច្ចអភិវឌ្ឍប្រកប ដោយចីរភាព»។

ថ្លែងក្នុងពិធីអបអរសាទរ៨ មីនា នាព្រឹកថ្ងៃទី៦ មីនា នៅ ឃុំពោធិ៍រំចាកស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ពេជ្រ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងជាសហប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ស្រុកព្រៃកប្បាស មានប្រសាសន៍ថា ការរំលឹកខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា នេះប្រារព្ធឡើង ក្រោមប្រធានបទមួយ ដ៏មានអត្ថន័យជាយុទ្ធសាស្រ្តគឺ “វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកប ដោយចីរភាព” ក្នុងគោលបំណងបង្កើន និងពង្រឹងភាពអង់អាច របស់ស្រ្តី និងក្មេងស្រី និងការយល់ដឹង អំពីសិទ្ធមនុស្ស របស់ស្រ្តី និងក្មេងស្រីមានសារៈសំខាន់ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងកិច្ចអភិវឌ្ឍប្រកបដោយចីរភាព។

លោកបន្ថែមថា "នារីគឺជាកម្លាំងចលករសំខាន់ និងមិនអាចខ្វះបានក្នុងការរួមចំណែក ជំរុញនាវាកម្ពុជាឆ្ពោះទៅ រកការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចប្រកបដោយ និរន្តភាពស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដែល បានទទួលស្គាល់នឹងចាត់ទុកថា “ស្រ្តីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម” និងជាមូលធនដ៏សំខាន់ មិនអាចខ្វះបានក្នុង ការអភិវឌ្ឍប្រទេស។ប្រការនេះទាមទារឲ្យគ្រប់ អង្គភាពត្រូវតែធ្វើការពង្រឹង សមត្ថភាពនិងបង្កឱកាស ឲ្យស្រ្តីមានការចូលរួម ក្នុងគ្រប់ទិដ្ឋភាពនៃ សកម្មភាពឲ្យបានពេញលេញ និងមានសមធម៌ "។

លោកបន្តថា ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយស្មារតី នៃទិវាអន្តរជាតិនារី ៨មីនា ឲ្យក្លាយជាសកម្មភាព ជាក់ស្តែងសម្រាប់ ការលើកកម្ពស់សមធម៌ យេនឌ័រនៅកម្ពុជា។
លោកបញ្ជាក់ថា «ដូចដែលយើងបានស្តាប់ទាំងអស់គ្នា រួចមកហើយនូវព្រះរាជសារ ព្រះវររាជមាតាជាតិខ្មែរ ទិវាអន្តរជាតិនារី៨មីនា នាដែលបងប្អូននារី យើងកំពុងប្រារព្ធប្រកប ដោយឆន្ទៈមុះមុតគឺជា ព្រឹត្តការណ៍ប្រចាំឆ្នាំដ៏សំខាន់ មួយរំលឹកឲ្យយើងទាំងអស់គ្នា ឲ្យពិនិត្យមើលទៅលើស្ថានភាព ជីវភាពឋានៈតួនាទីស្រ្តីកម្ពុជា ដែលជាធនធានមនុស្សប្រកប ដោយសក្តានុពលនៅក្នុងគ្រួសារនិង សង្គមលើការអប់រំគ្រប់គ្រងផ្គត់ផ្គង់ ថែបំប៉ន់សមាជិកគ្រួសាររួមទាំង ការលើកកម្ពស់សីលធម៌សេច ក្តីថ្លៃថ្នូរនិង តម្លៃរបស់មនុ ស្សផងដែរ»៕

ក្រសួងការងារ​ អបអរសាទរ ខួបលើកទី ១០៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៦

ក្រសួងការងារ​ អបអរសាទរ ខួបលើកទី ១០៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៦

ក្រសួងការងារ​ អបអរសាទរ ខួបលើកទី ១០៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៦