បុរសបែកថ្នាំ ប្រើហិង្សាលើនារីម្នាក់ រហូតដល់… (មានវីដេអូ)

មីយ៉ាន់ម៉ា៖ វីដេអូឃ្លីបមួយ កំពុងតែបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយពីត្រូវបានគេបង្ហោះ ចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីសកម្មភាពប្រើហិង្សាយ៉ាងឃោឃៅរបស់បុរសបែកថ្នាំម្នាក់ ទៅលើនារីទន់ខ្សោយម្នាក់ រហូតដល់ថ្នាក់របូតកន្សែងអាក្រាតកាយ។

នៅក្នុងវីដេអូឃ្លីប ដែលត្រូវថតបានដោយកាម៉េរាសុវត្ថិភាព នៅក្នុងផ្ទះល្វែងមួយកន្លែង គេអាចមើលឃើញថា បុរសម្នាក់បានប្រើហិង្សាទៅលើនារីម្នាក់ ដោយចាប់អូសដៃអូសជើង និងថែមទាំងចាប់ទាញសក់ នារីរងគ្រោះបំណងអូសចូលក្នុងបន្ទប់ តែនារីរងគ្រោះមិនព្រម ទើបបង្កឲ្យមានការប្រតាយប្រទុងគ្នា រហូតដល់របូតកន្សែងរុំខ្លួនរបស់នារីរងគ្រោះ ធ្វើឲ្យនាងត្រូវអាក្រាតកាយតែម្តង។

បើយោងតាមគេហទំព័រ​ The Straits Times បានឲ្យដឹងដែរថា បុរសរូបនោះមានអាយុ ៤៧ឆ្នាំ ចំណែកឯនារីរងគ្រោះវិញ មានអាយុ៣៧ឆ្នាំ បច្ចុប្បន្នពួកគេទាំងពីរនាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសធ្វើការស្រាវជ្រាវ រកឃើញថា​ ពួកគេទាំងពីរបានប្រើប្រាស់ថ្នាំញៀន៕

វីដេអូខាងក្រោម៖

បុរសបែកថ្នាំ ប្រើហិង្សាលើនារីម្នាក់ រហូតដល់... (មានវីដេអូ)
បុរសបែកថ្នាំ ប្រើហិង្សាលើនារីម្នាក់ រហូតដល់... (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត