ហេតុតែខ្លាច សង្សាររត់ចោល ឌីហ្សាញអាវយឺត មានរូបខ្លួនឯង ឲ្យសង្សារពាក់

អេស្ប៉ាញ៖ នារីម្នាក់បានធ្វើការបង្ហោះរូបភាព ចូលទៅក្នុងបណ្តាញសង្គម Imgur ដោយសារតែនាងបានឌីហ្សាញអាវយឺតដោយផ្ទាល់ ដែលមានរូបថតនាង និងមិត្តប្រុស នៅលើនោះតែម្តង គោលបំណងដើម្បីឲ្យមិត្តប្រុសនាងពាក់ ជាពិសេសនាងចង់ស្រីៗដទៃទៀត ដឹងថាពួកគេ មានទំនាក់ទំនងនឹងគ្នា។

ជាពិសេសនោះគឺនាង មិនចង់ឲ្យនារីៗណាមកទាក់ទងមិត្តប្រុសរបស់នាងឡើយ។ យ៉ាងណាមិញក៏មានអ្នក Comment លើរូបនាងបែបចំអកឡកឡឺយ ជាសជាងការសរសើរផងដែរ។

នៅលើអាវយឺតដែលមិត្តប្រុសនាងពាក់នោះ មានសរសេរពាក្យថា “ខ្ញុំស្រលាញ់មិត្តស្រីរបស់ខ្ញុំ Abbie ហើយខ្ញុំស្អប់ស្រីៗនៅ Ibiza ណាស់ សូមចេញឲ្យឆ្ងាយពីខ្ញុំទៅ” 

គួរបញ្ជាក់ដែរថា នាង Abbie Bartlett ធ្វើបែបនេះ​ ព្រោះនាងបារម្ភខ្លាចមិត្តប្រុសនាង ឈ្លក់វង្វេងនឹងវិស្សមកាលរបស់គាត់ហើយភ្លេចនាង ដូច្នេះទើបនាងបានឌីហ្សាញអាវយឺត ដែលមានរូបថតនាង និងរូបជាច្រើនទៀតរបស់ពួកគេទាំងពីរលើអាវនោះតែម្តង។ ចំណែកឯមិត្តប្រុសនាង​វិញ លោក Leon Connelly បានឃើញក៏ហួសចិត្ត និងអស់សំណើចផងដែរ៕ 

សម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

ហេតុតែខ្លាច សង្សាររត់ចោល ឌីហ្សាញអាវយឺត មានរូបខ្លួនឯង ឲ្យសង្សារពាក់
ហេតុតែខ្លាច សង្សាររត់ចោល ឌីហ្សាញអាវយឺត មានរូបខ្លួនឯង ឲ្យសង្សារពាក់
ហេតុតែខ្លាច សង្សាររត់ចោល ឌីហ្សាញអាវយឺត មានរូបខ្លួនឯង ឲ្យសង្សារពាក់

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត