ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​ ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្តិ៍នគរ​បាល​​រដ្ឋបាល​មូលដ្ឋានចុះ​បង្ក្រាប​ករណី​ជួញដូរ​និង​​ប្រើប្រាស់​​​​គ្រឿង​ញៀន​ កាលពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៤ ​​មីនា ​​ស្ថិតនៅ​​ក្រុង​សៀមរាប ​។

លោក​វ​រេស​នី​យ៍​ទោ អ៊ុំ សា​អាត ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ​​មាន​ ១/​ឈ្មោះ ធឿ​ន ធី​ណា ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ ​២/ឈ្មោះ ជ្រក់ ច្រាញ់ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ​៣/ឈ្មោះ ទុ​យ តឿ ភេទ​ប្រុស ​​​៤/​ឈ្មោះ ពេជ្រ ស​ក្កដា ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ ​និង​​​៥/​ឈ្មោះ ម៉េ​ង មាស ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​​ ​​។ ចំណែក​​​វត្ថុតាង​ មាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅមេ​តំ​ហ្វេ​តា​មឺ​ន ហៅ​ម៉ា​ទឹកកក​​១៥​កញ្ចប់ ​ដាវ​​​​១ ទូរស័ព្ទ​ដៃ​​ និង​ឧ​បករ​ណ៍​ប្រើប្រាស់វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​​​ទៀត​ ​។

​​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​​សំណុំរឿង​​បញ្ជូន​ទៅ​​​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់​ការ​​តាម​ផ្លូវច្បាប់ ​ ៕