ថន លក្ខិណា បង្ហាញ​សម្រស់​ពិត​ៗ​ពី​សួន​ផ្កា​ឈូករ័ត្ន​កំពុង​ល្បី​នៅ​បាត់​ដំបង

កាល​ពី​ម្សិលមិញ​នេះ តារា​សម្ដែង​និង​ពិធីការិនី ថន លក្ខិណា បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​បណ្ដាញ​សង្គម Facebook ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង តាម​រយៈ​ការ​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ពី​សួន​ផ្កា​ឈូករ័ត្ន​នៅ​សាកលវិទ្យាល័យ​បាត់ដំបង។

 

ថន លក្ខិណា បង្ហាញ​សម្រស់​ពិត​ៗ​ពី​សួន​ផ្កា​ឈូករ័ត្ន​កំពុង​ល្បី​នៅ​បាត់​ដំបង

 

រូបភាព​ចំនួន ១៣សន្លឹក​ដែល​ លក្ខិណា បាន​បង្ហោះ​នេះ​​ត្រូវ​បាន​មហាជន​ចុច Like ជាង​៣​ម៉ឺន​នាក់ ក្នុង​រយៈ​ពេល​មិន​ដល់​២៤ម៉ោង។ អម​ជាមួយ​រូបភាព ថន លក្ខិណា បាន​សរសេរ​រៀបរាប់​ថា៖ “សួន​ផ្កា​ឈូករ័ត្ន​នៃ​សាកលវិទ្យាល័យ​បាត់ដំបង ពិត​ជា​ស្រស់​ស្អាត​មែន”។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​កោតសរសើរ​ទាំង​សម្រស់​ពិធីការិនី​រូប​នេះ និង​សម្រស់​សួន​ផ្កា​ឈូករ័ត្ន​ថ្មី ដែល​ជា​ទី​កន្លែង​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​សម្រាប់​អ្នក​លេង​ Facebook។

 

តាម​ការ​បង្ហើប​ឲ្យ​ដឹង ក្រៅ​ពី​ការ​មក​ទស្សនា​កម្សាន្ត​នៅ​សួន​ផ្កា​​ខាង​លើ ​កញ្ញា​ ថន លក្ខិណា បាន​​ធ្វើ​ដំណើរ​ទៅ​ខេត្ត​បាត់ដំបង​លើក​នេះ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់ Tiger Street Football​ 2016៕

 

ថន លក្ខិណា បង្ហាញ​សម្រស់​ពិត​ៗ​ពី​សួន​ផ្កា​ឈូករ័ត្ន​កំពុង​ល្បី​នៅ​បាត់​ដំបង

 

ថន លក្ខិណា បង្ហាញ​សម្រស់​ពិត​ៗ​ពី​សួន​ផ្កា​ឈូករ័ត្ន​កំពុង​ល្បី​នៅ​បាត់​ដំបង

 

ថន លក្ខិណា បង្ហាញ​សម្រស់​ពិត​ៗ​ពី​សួន​ផ្កា​ឈូករ័ត្ន​កំពុង​ល្បី​នៅ​បាត់​ដំបង

 

ថន លក្ខិណា បង្ហាញ​សម្រស់​ពិត​ៗ​ពី​សួន​ផ្កា​ឈូករ័ត្ន​កំពុង​ល្បី​នៅ​បាត់​ដំបង

 

អត្ថបទ៖ វ៉ាន់ថន
រូបថត៖ Facebook ថន លក្ខិណា​