រឿងអាស្រូវ របស់ លោក កឹម សុខា ភាគទី ១៥ (មានវិដេអូ)

រឿងអាស្រូវ របស់ លោក កឹម សុខា ភាគទី ១៥ (មានវិដេអូ)

លោក កឹម សុខា ដើររកទិញផ្ទះថ្មី២កន្លែងឱ្យប្រពន្ធចុងយួន (ម៉ាក់អាន...

រឿងអាស្រូវ កឹម សុខា វគ្គទី១៥លោក កឹម សុខា ដើររកទិញផ្ទះថ្មី២កន្លែងឱ្យប្រពន្ធចុងយួន (ម៉ាក់អានីតា) តម្លៃជិត ១០ម៉ឺនដុល្លារខ្ញុំសូមទម្លាយរឿងរបស់លោក កឹម សុខា កាលពីឆ្នាំ២០១៣ ដែលកាលនោះបក្សប្រឆាំងបាន និងកំពុងធ្វើបាតុកម្ម ក្រោមលេសប្រឆាំងលទ្ធផលបោះឆ្នោត ខ្ញុំក៏ចូលរួមបាតុកម្មនោះដែរ ប៉ុន្តែ ខ្ញុំបានដឹងថា លោក កឹម សុខា ប្រមូលលុយមូលនិធិបាតុកម្ម និងពីសប្បុរសជនក្នុងនិងក្រៅប្រទេស បានច្រើនណាស់។កាលហ្នឹង ក្រៅពីមានស្រីញី ក៏លោក កឹម សុខា មានប្រពន្ធចុងជាជនជាតិយួន ស្រឡាញ់ដកចិត្តមិនរួច និងកូនពីរនាក់ ស្រីមួយ ប្រុសមួយ ជាកូនកាត់យួនទៀត ។ នៅថ្ងៃមួយនោះ លោក កឹម សុខា បានទាក់ទងមកម៉ាក់អានីតា ស្រីយួននោះ និយាយគ្នាអំពីការដើររកទិញផ្ទះថ្មីចំនួនពីរកន្លែងឲ្យប្រពន្ធចុងនោះ ដែលផ្ទះមួយនៅខាងលិចផ្សារដីហុយ និងមួយទៀតនៅម្ដុំក្រោយផ្ទះ ឯកឧត្តម ជា សុផារ៉ា។ តើបងប្អូន គិតយ៉ាងណាដែរ នៅពេលដឹងដំណឹងនេះ។ ខ្ញុំអាសូរបងប្អូនណាស់ ដែលចាញ់បោកមេបក្សសង្គ្រោះជាតិ ដូចខ្ញុំដែរ គឺវាឈឺចាប់ណាស់។ ហេតុដូច្នេះហើយបានជាខ្ញុំលើកពីរឿងអាស្រូវនេះ ព្រោះញើសឈាមរបស់បងប្អូនត្រូវបានយកមកផ្គត់ផ្គង់ប្រពន្ធចុងជាស្រីយួនទៅវិញ។ ដោយការដឹកនាំធ្វើបាតុកម្មចំណេញលុយច្រើន ទើបលោក កឹម សុខា ប្រើបាតុកម្មធ្វើជាមធ្យោបាយរកប្រាក់ចូលហោប៉ៅ និងបានចាប់ផ្ដើមយកប្រាក់ទាំងនោះ មិនត្រឹមតែទៅទិញវីឡាឱ្យប្រពន្ធចុងជាយួនប៉ុណ្ណោះទេ ថែមទាំងមានព័ត៌មានលេចលឺថា មានចម្ការកៅស៊ូ ចម្ការម្រេចថែមទៀតផង។ដើម្បីបញ្ជាក់ការពិតនូវសម្តីទាក់ទងគ្នានេះ និងជៀសវាងមានការសង្ស័យ ព្រោះពេលធ្វើបាតុកម្ម ម្តងៗបានលុយច្រើនណាស់ ហើយកាលណោះក៏មានការជជែកគ្នាក្នុងគណបក្សថា បាត់លុយជាច្រើនម៉ឺនដុល្លារ ថែមទៀតផង។ថ្ងៃនេះខ្ញុំសូមបង្ហាញនូវសារសម្លេងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទរបស់ លោក កឹម សុខា ជាមួយនឹងប្រពន្ធចុងយួន (ម៉ាក់អានីតា) ដែលរកទិញផ្ទះថ្មី ដូចតទៅ៖ថ្ងៃទី 08 ខែ 10 ឆ្នាំ 2013 សម្លេងទាក់ទងគ្នាតាមទូរស័ព្ទរវាងលោកកឹម សុខាជាមួយស្ត្រីឈ្មោះយ៉េស អំពីបញ្ហារកទិញ ផ្ទះឱ្យស្រី កំណាន់ នៅខាងលិចផ្សារដីហុយកឹម សុខា៖ ឥឡូវខ្ញុំមើលហើយណា មានបន្ទប់គេង៤ ផ្ទះ២ជាន់ហ្នឹង បន្ទប់គេង៤មានបន្ទប់ទឹក៥។ស្រីកំណាន់៖ មានឡៅតឿទេបង? កឹម សុខា៖ មាន! មានបន្ទប់ទឹក៥ កន្លែងទទួលភ្លៀង២ ផ្ទះបាយមួយ ក្នុងបន្ទប់៤ ហ្នឹងមានបន្ទប់ធំសំរាប់មេគ្រួសារ ហើយបន្ទប់៣ទៀតតូច។ ស្រីកំណាន់៖ គេមានប៉ុន្មានល្វែង? កឹមសុខា៖ នៅសល់អាចំមុខហ្នឹង នៅសល់តែ៣ល្វែងទេ អាមុខដែលចំផ្លូវចូលហ្នឹង ហើយក្រៅពីហ្នឹងនៅខាង ក្រោយៗ ៦ម៉ឺនៗ ហើយអាខាងមុខ ៧ម៉ឺន។ ស្រីកំណាន់៖ នៅខាងណាផ្សារដីហុយ? កឹម សុខា៖ នៅខាងលិចផ្សារដីហុយហ្នឹង ហើយសព្វថ្ងៃដែលគេអត់ទាន់ទិញហ្នឹង អត់ទាន់អស់ដោយសារខែទឹកលិចហ្នឹង ទឹកលិចវាអត់ទាន់ធ្វើលូហើយ។ ស្រីកំណាន់៖ ហើយយើងនៅយ៉ាងម៉េចកើត មិនដឹងទឹកលិចលង់អស់ហើយ? កឹម សុខា៖ អត់មានលិចចូលទេ វាគ្រាន់តែបន្តិចទេ។ ស្រីកំណាន់៖ ឥឡូវបងឯងនៅក្នុងហ្នឹង? កឹម សុខាថា ហ្នឹងហើយ នៅហ្នឹង។ មើលឱ្យនេះទៅ បើបងឯងពេញចិត្ត ខ្ញុំទៅខ្ញុំយកហើយ ព្រោះបងឯងឃើញដែរ។ កឹម សុខា៖ វាល្មមតំលៃ ហើយវាស្អាត ផ្ទះហ្នឹងអ្នកធ្វើគេធ្វើស្អាតតែម្តង មានលើមានក្រោម ហើយឡៅតឿហើយម៉ូតគេស្អាត។ ស្រីកំណាន់៖ បងឯងមើលឱ្យសព្វគ្រប់ទៅ ខ្ញុំមកពីស្រុកវិញទៅមើលយ៉ាងម៉េចៗយើងយកអាហ្នឹងតែម្តង មិនបាច់ដើរទៀតទេ។ កឹម សុខា៖ ២ជាន់យើងទៅរកឯណាបាន៦ទៅ៧ម៉ឺនហ្នឹង។ ស្រីកំណាន់៖ ហ្នឹងហើយ ខ្ញុំស្តាយណាស់ ខ្ញុំខ្ជិលចង់ទុកអានោះ (អាចសំដៅលុយ) នៅខ្ញុំយូរពេក និយាយឱ្យចំទៅ។ កឹម សុខា៖ អញ្ចឹងស្រូតមក។ថ្ងៃទី 08 ខែ 10 ឆ្នាំ 2013សម្លេងទាក់ទងគ្នាតាមទូរស័ព្ទរវាងលោកកឹម សុខាជាមួយស្ត្រីឈ្មោះ យ៉េស អំពីបញ្ហាដើរមើលរកទិញផ្ទះអោយ ស្រី កំណាន់នៅម្តុំក្រោយផ្ទះជា សុផារ៉ា។ស្រីកំណាន់៖ ដល់ទីរួមខេត្តហើយបង។ កឹម សុខា៖ ឥឡូវខ្ញុំទៅផ្ទះហើយ ប៉ុន្តែខ្ញុំមើលទៅអត់ខ្វះទេ ខ្ញុំមើលបុរីមួយទៀតនៅផ្លូវជិតផ្ទះជាសុផារ៉ា ក៏ស្អាតៗដែរ តែ ៨ម៉ឺនអី ៣ជាន់ឯណោះ ហើយទទឹងវា ៤ម៉ែត្រ ៣តឹក ជម្រៅ ១៦ម៉ែត្រ គេសង់ថ្មីៗ។ ស្រីកំណាន់៖ វាថ្លៃពេក វាអស់លុយយើងច្រើន យើងទិញអាណាល្មមៗទៅ។ កឹម សុខា៖ (សើច) កុំនិយាយឆ្កួតម៉េច នៅហ្នឹងទៅអញ្ចឹង។ ស្រីកំណាន់៖ អត់ទេមិនចង់នៅទេ ខ្ញុំមិននៅទេផ្ទះហ្នឹងនោះ ឱ្យម៉ាក់យាយ(ម្តាយកឹម សុខា) មកនៅទៅ។ កឹម សុខា៖ អញ្ចឹងបានហើយ។សូមស្តាប់សម្លេងឆ្លើយឆ្លងគ្នា រវាងលោក កឹម សុខា ជាមួយនិងប្រពន្ធចុងជាស្រីយួនឈ្មោះ យ៉េស ហៅម៉ាក់អានីតា ដូចខាងក្រោម៖

Posted by រឿងពិត CNRP on Saturday, March 5, 2016