យុវជន​មួយក្រុម​បន្ត​តាម ឯកឧត្តម កឹម សុខា ដល់​ក្រាំងធ្នង់​ដើម្បី​សុំ​ការបកស្រាយ​

ថ្ងៃ​សុក្រ​នៅមុខ​ទីស្នាក់ការ​បក្ស ថ្ងៃ​សៅរ៍​នៅ​ខេត្ត​ព្រះសីហនុ ហើយ​នៅ​ថ្ងៃអាទិត្យ​នេះ នៅ​សង្កាត់​ក្រាំងធ្នង់ ជាយ​រាជធានី​ភ្នំពេញ យុវជន​មួយក្រុម​ដែល​អះអាងថា​ជា​និស្សិត បន្ត​ទាមទារ​ឲ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បកស្រាយ​ជុំវិញ​សំឡេង​ខ្សែអាត់​។​

​សំឡេង​អាត់​ដែល​ក្រុមយុវជន​លើកឡើង​នោះ គឺ​ចេញពី​ការផ្សាយ​ជា​បន្តបន្ទាប់​របស់​គណ​នី​ហ្វេ​ស​ប៊ុ​ក​អនាមិក​មួយ​ដែលមាន​ឈ្មោះ «Mon Srey» ដែល​ថត​ពី​ការសន្ទនា​ស្នេហា​របស់​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​។ សំឡេង​បុរស​ត្រូវបាន​គេ​ចោទប្រកាន់ថា ជា​សំឡេង​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ចំ​ពេលដែល​ឯកឧត្តម កឹម សុខា ចូលរួម​ក្នុង​វេទិកា​ជួប​សកម្មជន​មូលដ្ឋាន​» នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រុមយុវជន​នោះបាន​បន្ត​ការទាមទារ​ឲ្យ​មានការ​បកស្រាយ​។ យុវជន​ម្នា​ក់បាន​ស្រែក​តាម​ឧគ្ឃោសនាសព្ទ​ថា ពួកគាត់​ចង់បាន​មេដឹកនាំ​ដែល​ហ៊ាន​ទទួលខុសត្រូវ​លើ​អ្វីដែល​ខ្លួន​បានធ្វើ​។​

​ឯកឧត្តម កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ រក្សា​ជំហរ « «​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង​» ដូច្នេះ​គ្មាន​ឡើយ​ការបកស្រាយ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​