ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ព្រះ​សីហ​នុ ៖ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​​កើតឡើងកាល​ពី​វេលា​ម៉ោង៨​នាទី​​យប់​ថ្ងៃទី​៥ មីនា ​​​នៅ​​លើ​កំណាត់​ផ្លូវជាតិ​​លេខ​​៤ ​ចន្លោះ​គីឡូ​​​ម៉ែត្រ ២០៥/​២០៦ ស្ថិត​​នៅ​ក្នុងភូមិ​ស្មាច់​ដែង​ ឃុំ​រាម ​ស្រុក​ព្រៃ​នប់ ។

​គ្រោះ​ថ្នាក់​​ដែល​កើត​ឡើង​​ខាង​លើ​នេះ ​រវាង​​​ម៉ូតូ​​​ពណ៌​ខ្មៅ​ ​​មួយ​គ្រឿង ​បើកបរ​ដោយ​ ឈ្មោះ ប៊ុ​ន ចាន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​ជា​​កសិករ មាន​ទីលំនៅ​ភូមិស្រែ​ក្នុង​ ឃុំ​អូរ​ជ្រៅ​ ស្រុក​ព្រៃ​នប់ ​ធ្វើ​ដំណើរ​​​ពី​​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ លុះ​មក​ដល់​ចំណុច​​កើតហេតុ​ ​​​​បុក​ក្របី​ដើរ​ឆ្លងថ្នល់​មួយក្បាល​ រួច​ក៏​រេ​​ចង្កូត​ទៅ​ប៉ះ​រថយន្ត​​មួយ​គ្រឿង​ មិន​ស្គាល់​​ម៉ាក​​ទិស​ដៅ​​ស្រប​គ្នា​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​​​ស្លាប់​ភ្លាម​ៗ​នៅ​​នឹង​កន្លែង និង​​ងាប់​សត្វ​ក្របី​១​ក្បាល ​​៕