ប៉ុប​ពី ត្អូញ​ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​

6 Videos

​​ក្រោយពី​បែកបាក់​គូស្នេហ៍​រហូតមកដល់​ពេលនេះ ប៉ុប​ពី បាន​និយាយថា នាង​មិនទាន់​រកបាន​អ្នកថ្មី​យកមក​ស្អំ​បេះដូង​នៅឡើយ​ទេ តែ​យ៉ាងណា​នាង​ក៏​មិន​ខ្វល់​ដែរ អ្វីដែល​សំខាន់​សម្រាប់​នាង​នាពេលនេះ គឺ​ព្យាយាម​ថែរក្សា​សម្រស់​ឱ្យបាន​ស្អាត ។ ប៉ុប​ពី បាន​ប្រៀបធៀប​ថា សព្វថ្ងៃ​នាង​ដូច​ពាក្យចាស់​ពោលថា​«​អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​»​។​

ប៉ុប​ពី ត្អូញ​ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​

M88

​ ​គេ​នៅ​ចាំបាន​ថា ប៉ុប​ពី បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​វ័យក្មេង​ម្នាក់ ដែលមាន​រូប​សម្រស់ ស្រស់​សង្ហា​មិន​ចាញ់​តារា​សម្តែង​ប៉ុន្មាន​ឡើយ ។ កាលណោះ​អ្នក​ទាំងពីរ​ថែមទាំង​បាន​រួមរស់​នៅផ្ទះ​ជាមួយគ្នា​ថែមទៀត ។ ប៉ុប​ពី តែងតែ​អះអាង​ពី​ចំណង​ស្នេហ៍​របស់ខ្លួន ដោយ​ប្រាប់ថា គូស្នេហ៍​របស់​នាង​មិន​ប្រកាន់​ទេ បើទោះបីជា​នាង​មិនមែនជា​មនុស្ស​ស្រី​ពី​កំណើត និង មិនអាច​មានកូន​ក៏ដោយ ប៉ុន្តែ​គួរ ឱ្យ​ស្តាយ​ចំណង​ស្នេហ៍​របស់ ប៉ុប​ពី បាន​ប្រេះឆា ដោយសារ​មាន​អ្នក​ទី​បី​ចូល​ជ្រៀតជ្រែក​ដែល គេ​ដឹងថា ជា​បងប្អូន​របស់​តារា​សម្តែង​ល្បី​ម្នាក់ ។

ប៉ុប​ពី ត្អូញ​ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​

ប៉ុប​ពី ប្រាប់ថា នាង​ក៏​មិន​មានការ​អាក់អន់ចិត្ត​អ្វី​ដែរ គ្រាន់​តែមាន​អារម្មណ៍​ថា អស់ជំនឿ​ចំពោះ​ស្នេហា ។​​ ​ក្រោយពី​ជួប​ស្នេហ៍​មិន​សមបំណង​ជា​បន្តបន្ទាប់ ប៉ុប​ពី បានឱ្យដឹងថា នាង​ឈប់​ខ្វល់ ខ្វា​យ​ពី​រឿងនេះ​ទៀតហើយ ។ ម្យ៉ាង​គ្រូទាយ​ថា នាង​អាច​និង​មាន​គូស្នេហ៍​ថ្មី​នៅ​ឆ្នាំ ២០១៧ ។ ប៉ុប​ពី បាន​ប្រៀបធៀប​ខ្លួន​ទៅនឹង​ពាក្យចាស់​បុរាណ​និយាយថា «​អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​» ។ ស្ថិតក្នុង​វ័យ ៣៤ ឆ្នាំ ប៉ុប​ពី ត្រូវបាន​គេ​មើលឃើញថា នាង​មាន​រូប​សម្រស់​ស្រស់ស្អាត​ជាង​មនុស្ស​ស្រី​ពិតប្រាកដ​ទៅទៀត ។​

ប៉ុប​ពី ត្អូញ​ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​

​ជាមួយនឹង​ការទទួលស្គាល់​ការពិត ប៉ុប​ពី ប្រាប់ថា «​រូប​សម្រស់​ជា​រឿង​សំខាន់​សម្រាប់​ខ្ញុំ ជា​ពិ​េ​សស​សម្បុរស្បែក និង រូបរាង ។ ជា​រៀងរាល់ថ្ងៃ​ខ្ញុំ​ត្រូវ​ហាត់ប្រាណ និង ទទួលទាន​អាហារ​ទៅតាម​ការកំណត់ ។ សម្រាប់​ស្បែក​ខ្ញុំ​ថែទាំ ដោយ​ការ​លាប​ឡេ​ធ្វើឱ្យ​ស្បែ​កស​»​។​​ក្រោយពី​ថត​បញ្ចប់រឿង​«​ប៉ុប​ពី ទៅ​ហូលីវូដ »​នាង​មិនទាន់មាន​គម្រោង​ថត​រឿង​ថ្មី​នោះទេ តែ​យ៉ាងណា រាល់ថ្ងៃនេះ នាង​កំពុង​មមាញឹក​និង​ការងារ​នៅតាម​កម្មវិធី​មង្គលការ និង ជា​អ្នកមើល ការខុសត្រូវ​នៅ​ក្លឹប​នាពេល​យប់​ផងដែរ ៕ ​ចេ​នី​

ប៉ុប​ពី ត្អូញ​ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​ប៉ុប​ពី ត្អូញ​ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​ប៉ុប​ពី ត្អូញ​ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​ប៉ុប​ពី ត្អូញ​ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​ប៉ុប​ពី ត្អូញ​ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​ប៉ុប​ពី ត្អូញ​ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​ប៉ុប​ពី ត្អូញ​ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​