Ronaldo ដាក់​៤​គ្រាប់​ជួយ Real យក​ឈ្នះ Celta Vigo ផុយ ៧-១

Cristiano Ronaldo ស៊ុត​បញ្ចូល​ទី​៤​គ្រាប់ ក្នុង​ជ័យ​ជម្នះ ៧-១ លើ​ក្រុម Celta Vigo យប់​មិញ​ធ្វើឲ្យ Real Madrid ពេល​នេះ​ក្រោម​ក្រុម​លេខ​២ Atletico Madrid តែ​១​ពិន្ទុ​ប៉ុណ្ណោះ។

 

Ronaldo ដាក់​៤​គ្រាប់​ជួយ Real យក​ឈ្នះ Celta Vigo ផុយ ៧-១

 

 

រាប់​ទាំង​យប់​មិញ​ផង ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់ ធ្វើ​បាន Hat-trick ជា​លើក​ទី​៥​ហើយ​នៅ រដូវកាល​នេះ ក្នុង​ចំណោម​គ្រាប់​បាល់​សរុប​ទាំង​៣៩​គ្រាប់​របស់​ខ្លួន។

 

 

ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់ Real Madrid រក​បាន​គ្រាប់ទី១​របស់​ខ្លួន​ដោយ​ខ្សែ​ការពារ Pepe នៅ​នាទី ៤១ បន្ទាប់​មក Ronaldo បាន​ដាក់​៤គ្រាប់​ជា​បន្តបន្ទាប់​នៅ​នាទី ៥០, ៥៨, ៦៤ និង​៧៦ ហើយ ២គ្រាប់​ទៀត​ធ្វើ​បាន​ដោយ កីឡាករ Jese នាទី ៧៧ និង Bale នៅ​នាទី ៨១។ រីឯ​១​គ្រាប់​របស់ Celta Vigo រក​បាន​ដោយ​ខ្សែប្រយុទ្ធIago Aspas ។

 

 

សម្រាប់​លទ្ធផល​គូ​ផ្សេង​ទៀត៖ Villarreal 0-1 Las Palmas, Getafe 1-1 Sevilla និង Deportivo de La Coruna 3-3 Malaga៕

 

 

Ronaldo ដាក់​៤​គ្រាប់​ជួយ Real យក​ឈ្នះ Celta Vigo ផុយ ៧-១

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC