Hyeri ក្រុម Girl’s Day ឈឺធ្ងន់ ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់

សមាជិក​ក្មេង​ជាង​គេ​របស់​​ក្រុម​ចម្រៀង​នារី​កូរ៉េ​ Girl’s Day Hyeri ត្រូវ​បាន​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ព្រឹក​ ថ្ងៃ​អាទិត្យ​នេះ ក្រោយ​មាន​អាការៈ​ឈឺក្បាល​ និង​ក្ដៅ​ខ្លួន​ខ្លាំង។

 

Hyeri ក្រុម Girl’s Day ឈឺធ្ងន់ ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់

 

យោង​តាម​ព័ត៌មាន​ពី​ផលិតកម្ម Dream Tea Entertainment ជា​ទ្រនំ​របស់​តារា​រូប​នេះ បាន​ឲ្យ​ដឹង​ថា Hyeri បាន​ចាប់​ផ្ដើម​មិន​ស្រួល​ខ្លួន ខុស​ធម្មតា នៅ​វេលា​ម៉ោង ៩ព្រឹក ដូច្នេះ​ផលិតកម្ម​ក៏​សម្រេច​បញ្ជូន​នាង​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​មួយ​តែ​ម្ដង។

 

តារា​វ័យ ២១ឆ្នាំ​រូប​នេះ ទើប​តែ​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រគំ​តន្ត្រី “Reply 1988” កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ម្សិលមិញ​ប៉ុណ្ណោះ។ ផលិតកម្ម​បាន​បន្ត​ថា៖ “ពួក​យើង​កំពុង​ពិនិត្យ តាម​ដាន​ស្ថានភាព​របស់ Hyeri ចំពោះ​បញ្ហា​ឈឺក្បាល​និង​គ្រុន​ក្ដៅ​របស់​នាង។ ដូច្នេះ​ពួក​យើង​សុំ​លុប​ចោល​រាល់​កាលវិភាគ​ការងារ​របស់​នាង​នៅ​ថ្ងៃ​នេះ រួម​នឹង​ថ្ងៃ​បន្ទាប់​ៗ​ទៀត​បើ​ចាំ​បាច់។ ពួក​យើង​សូមទោស​ផង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ ហើយ​យើង​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​នាង​អាច​ជា​សះស្បើយ​ឆាប់​រហ័ស” ៕

 

Hyeri ក្រុម Girl’s Day ឈឺធ្ងន់ ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់

 

 

ចុចអាន៖Hyeri ទម្លាក់​តំណែង Suzy ក្លាយ​ជា​រាជិនី​ពាណិជ្ជកម្ម

ចុចអាន៖Girl’s Day រង​ការ​រិះ​គន់​ថា​មាន​ចេតនា​បង្ហាញ​ខោ​ក្នុង​ច្រើន​លើក​មុខ​ទស្សនិកជន​

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ allkpop