ប៉ូលិសខេត្តកំពង់ចាម បង្ក្រាបមេចោរប្លន់ធំ ឆ្លងខេត្ត និងបក្ខពួក ល្បីពេញប្រទេស

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បានអោយដឹងថា កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន ​នគរបាល​ខេត្តកំពង់ចាម សហការ​ជាមួយនគរបាល តាម​បណ្តា​ស្រុក ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​សំណាក់​ស្នងការ​នគរបាលខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន ពេញ​មួយ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦នេះ បាន​បន្ត​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះបង្ក្រាប​មេចោរ​ប្លន់​លំដាប់​ទី​១​ ឈ្មោះអា​ក្រៃ​ថោង និង​បក្ខពួក​សរុប​៥​នាក់ ថែមទៀត នៅ​ស្រុក​ស្ទឹងត្រង់ និង​ស្រុកព្រៃឈ។​

តាមមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រុមចោរដែលបង្ក្រាបបាននោះ មានមេក្រុមរបស់ពួកវា ឈ្មោះ ហ៊ុល សុធី ហៅ ផាន់ គឹមយន់ និងហៅអាក្រៃថោង មានទីលំនៅឃុំខ្សឹម ស្រុកឆ្លូង ខេត្តក្រចេះ។មន្ត្រីនគរបាលឲ្យដឹងទៀតថា ក្រុមចោរទាំង ៧នាក់នោះ សមត្ថកិច្ចបានចាប់ នៅស្រុកជើងព្រៃចំនួន៣នាក់ និងនៅស្រុកស្ទឹងត្រង់ ចំនួន៤នាក់ ក្នុងនោះមាន មុខសញ្ញាចាស់៤នាក់ទើបចេញពីពន្ធនាគារនិងមានស្រីម្នាក់ចូលរួម។

ប្រតិបត្តការនោះ កម្លាំងនគរបាលបានដកហូតវត្ថុតាង អាវុធបាន១ដើម ម៉ាក កា៥៩និងគ្រាប់៤គ្រាប់។ តាមចម្លើយពីក្រុមចោរប្លន់ គឺត្រៀមចេញប្លន់នៅផ្ទះ លក់ គ្រឿងសំណង់ក្បែរផ្សារស្គន់។

តាមមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងបន្តថា នៅពេលនេះមន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌធ្វើការសួរនាំ និងសហការជាមួយ ស្នងការនគរបាលរាជធានីភ្នំពេញខេត្តមួយចំនួនដែលជនសង្ស័យទាំងនេះធ្លាប់ ធ្វើសកម្មភាពប្លន់នាពេលកន្លងទៅរួមមាន ភ្នំពេញខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តកំពង់ចាមតែម្តង៕

 ប៉ូលិសខេត្តកំពង់ចាម បង្ក្រាបមេចោរប្លន់ធំ ឆ្លងខេត្ត និងបក្ខពួក ល្បីពេញប្រទេស ប៉ូលិសខេត្តកំពង់ចាម បង្ក្រាបមេចោរប្លន់ធំ ឆ្លងខេត្ត និងបក្ខពួក ល្បីពេញប្រទេស