រថយន្តយីឌុបដឹកឈើរបស់ឈ្មោះ វណ្ណ សុផាណ្ណា អតីតនាយករដ្ឋបាលព្រៃឈើ ខាងជើងបឹងសាប ដឹកឆ្លងកាត់ខេត្តសៀមរាប គ្មានអ្នកណាហ៊ានប៉ះពាល់

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅថ្ងៃទី០៥ ខែមីនាឆ្នាំ ២០១៦នេះ មានប្រភេទរថយន្តយីឌុបភ្លៅ៥ចំនួនពីរគ្រឿង បានដឹកឈើពេញ ព្រៀបលើសចំណុះ ចេញពីតំបន់ខេត្តព្រះវិហារ ឆ្លងកាត់ខេត្ដសៀមរាប ឆ្ពោះទៅ ខេត្ដបន្ទាយមានជ័យ ដោយរលូនតាមបណ្ដោយផ្លូវជាតិលេខ៦ ដោយគ្មានមន្ដ្រី រដ្ឋបាលព្រៃឈើ ឬមន្ត្រីមន្ទីរសាធារណការណាម្នាក់ ចេញមុខមកត្រួត ពិនិត្យ ឈើ ឬហ៊ានប៉ះពាល់ទេ ។

ប្រភពពីមន្រ្តីប៉ូលីសបានអោយដឹងថា ឈើដែលដឹកដោយរថយន្ត២គ្រឿងនោះ មានម្ចាស់ឈ្មោះ វណ្ណ សុផាណ្ណា ជាអតីតមន្ដ្រីជាន់ខ្ពស់នៃរដ្ឋបាលព្រៃឈើ និង មានអ្នករត់ការជាដៃជើង ខាងដឹកជញ្ជូនឈើខាងលើគឺមានឈ្មោះ ឆៃ ឈ្មោះ វិសាលនិងឈ្មោះ ម៉ែន វុទ្ធី ហៅ ធី ឡយជាមន្ដ្រីរដ្ឋបាលព្រៃឈើ ខេត្ដសៀមរាប ជាអ្នកមើលការខុសត្រូវ លើកការដឹកជញ្ជូននោះ បានប្រាប់មន្ត្រីសមត្ថកិច្ចឈរ ជើងតាមដងផ្លូវថា  ឈើពីររថយន្ដយក្សនោះគ្មានច្បាប់អនុញ្ញាតនោះទេ ដោយ សារជាចំនៀរឈើដែលលោក វណ្ណ សុផាណ្ណា ដឹកចេញពីខេត្ដព្រះវិហារ ដើម្បី យកទៅខេត្ដបន្ទាយមានជ័យ។

ប្រភពពីមន្រ្តីប៉ូលីសបានអោយដឹងបន្តថា ការដឹកជញ្ជូនឈើខាងលើ គឺរថយន្ដ មួយគ្រឿងបានដឹកនៅពេលយប់និងមួយគ្រឿងទៀតនៅពេលថ្ងៃត្រង់ ក្រោមរូប ភាពជារបៀបចំនៀរឈើ ដើម្បីបំភ័ន្តភ្នែកមជ្ឈដ្ឋាននានា ប៉ុន្ដែរថយន្ដទាំងនោះ បាន បង្កប់ខាងក្នុងឈើល្អៗខាងក្រោម។ដោយគ្មានបញ្ជាពីថ្នាក់លើគឺ មិនអាច ចាប់បង្ក្រាបបានឡើយ ព្រោះជាឈើលោក វណ្ណ សុផាណ្ណា ជាអតីតមន្ដ្រី ជាន់ ខ្ពស់នៃរដ្ឋបាលព្រៃឈើ៕

រថយន្តយីឌុបដឹកឈើរបស់ឈ្មោះ វណ្ណ សុផាណ្ណា អតីតនាយករដ្ឋបាលព្រៃឈើ ខាងជើងបឹងសាប ដឹកឆ្លងកាត់ខេត្តសៀមរាប គ្មានអ្នកណាហ៊ានប៉ះពាល់