ប៉ុនប៉ង​រំលោភ​ក្មេង​អាយុ​៨​ឆ្នាំ តែ​បរាជ័យ ​​ត្រូវ​គេ​ចាប់​បានឲ្យ​ស្រាត​ដើរ​ពេញ​ភូមិ

បុរស​វ័យ​ជំទង់​ម្នាក់ ដែល​ប៉ុនប៉ង​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៨ឆ្នាំ ត្រូវ​ប្រជាជន​ចាប់​បាន ​ហើយស្រាត​បណ្ដើរតាមផ្លូវ​ដើម្បី​ទុក​ជា​ការ​ព្រមាន​ឲ្យ​រាងចាល។

 

ប៉ុនប៉ង​រំលោភ​ក្មេង​អាយុ​៨​ឆ្នាំ តែ​បរាជ័យ ​​ត្រូវ​គេ​ចាប់​បានឲ្យ​ស្រាត​ដើរ​ពេញ​ភូមិ

 

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​ក្នុង​សង្កាត់​មួយ​ឈ្មោះ Santa Brigida នៃ​រដ្ឋធានី Buenos Aires ប្រទេស​អាហ្សង់ទីន។ ជន​សង្ស័យ​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវ​គេ​​ចង​ដៃ​ ​គ្រៀក​បណ្ដើរ​ទាំង​​រាងកាយ​អាក្រាត មុន​ពេល​ដែល​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប៉ូលិស​ចាត់​ការ​តាមច្បាប់។​

 

 

រូបភាព និង​វីដេអូ​​នៃ​ការ​ដាក់​ទោស​ពី​សំណាក់​ប្រជាជន ត្រូវ​បាន​ថត និង​បង្ហោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម ដោយ​អ្នក​ដែល​រស់​នៅ​ទីនោះ។ យ៉ាង​ណា​ក៏​ដោយ​គេ​នៅ​មិន​ទាន់​ដឹង​ថា អាជ្ញាធរ​នឹង​ចាត់​វិធានការ​យ៉ាង​ណា​ខ្លះ​ទៅ​លើ​ជនសង្ស័យ នៅ​ឡើយ​ទេ៕

 

ប៉ុនប៉ង​រំលោភ​ក្មេង​អាយុ​៨​ឆ្នាំ តែ​បរាជ័យ ​​ត្រូវ​គេ​ចាប់​បានឲ្យ​ស្រាត​ដើរ​ពេញ​ភូមិ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ dailymail