មនុស្ស «​មានចំណេះ​, ឆ្លាត​ និង​ពូកែ​» ខុសគ្នា​ដូចម្តេច​?

​នៅពេល​នរណាម្នាក់​ធ្វើ​អ្វីមួយ​បានល្អ ឬ​បាន​ជោគជ័យ មនុស្ស​ភាគច្រើន​តែងតែ​សរសើរ​ថា មកពី​គេ​មានចំណេះ អ្នកខ្លះ​សរសើរ​ថា មកពី​ពូកែ និង​អ្នកខ្លះ​ទៀតថា មកពី​គេ​ឆ្លាត​។ ប៉ុន្តែ អ្នក​សរសើរ​ទាំងនោះ​មិនដឹងថា មនុស្ស​ដែល​ជោគជ័យ​នោះ មកពី​គេ​មានចំណេះ​, ឆ្លាត ឬ​ពូកែ​នោះទេ​។ ហើយ​មនុស្ស​ស្ទើរ​គ្រប់គ្នា នៅតែ​ស្រ​ពិ​ច​ប្រ​ពិល មិនអាច​បែងចែក​ឱ្យ​ដាក់​ស្រឡះ​ពី​អត្ថន័យ​នៃ​ពាក្យ​ថា «​មានចំណេះ​, ឆ្លាត​, និង​ពូកែ​» នៅឡើយ​ទេ​។ តើ​អត្ថន័យ​នៃ​ពាក្យ​ទាំងបី​នេះ​មាន​លក្ខណ​ខុសគ្នា​យ៉ាងដូចម្តេច​?

​នៅក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​ភាពខុសគ្នា​នៃ​ពាក្យ​ទាំងបី​នេះ​យ៉ាង​ដូច្នេះ​ថា​៖ ពាក្យ​«​ចំណេះ​» មកពី​ពាក្យ​«​វិជ្ជា​» ដែលមានន័យថា សេចក្តី​ដឹង​ច្បាស់​, រៀនមាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់​, មានចំណេះ​សកល ឬ​មានចំណេះ​ផ្នែក​ណាមួយ​។ ក្នុងន័យនេះ​គេ​អាច​បញ្ជាក់បាន​ថា មនុស្ស​មានចំណេះដឹង គឺ​សំដៅលើ​មនុស្ស​ចេះ​ជំនាញ​ច្បាស់ ដឹង​រឿងរ៉ាវ​ច្រើន និង​ទទួលបាន​ចំណេះ​ពី​អាន​សៀវភៅ រៀនសូត្រ និង​ពីបទ​ពិ​សោ​ន​ធន៍​ការងារ​ជាដើម​។ មនុស្ស​ដែលមាន​ចំណេះ និង​ដឹង​រឿងរ៉ាវ​ច្រើន​បែបនេះ មិន​ប្រាកដថា ឆ្លាសវៃ​និង​រហ័សរហួន​នៅក្នុង​ស្ថានភាព​លំបាក ឬ​អាចដឹកនាំ​គេ ឬក៏​ធ្វើ​កិច្ចការ​ណា​ដែល​ថ្មី បានល្អ​នោះទេ​។​

​ចំណែក ពាក្យ​«​ឆ្លាត​» មកពី​ពាក្យ​«​ឈ្លាស​» មានន័យថា មាន​ប្រាជ្ញា​វាងវៃ​, ប៉ិនប្រសប់​, រហ័សរហួន​, ដឹង​ផ្លូវ​គំនិត​, ដឹង​ឧបាយកល​។ ក្នុងន័យនេះ​គេ​អាច​បញ្ជាក់បាន​ថា មនុស្ស​ឆ្លាត​វៃ គឺ​សំដៅលើ​មនុស្ស​ដែល​ឆាប់​ចាប់បាន ឬ​ងាយ​យល់​ពីអ្វី​ដែល​គេ​ពន្យល់ មានគំនិត​ច្នៃប្រឌិត​ខ្ពស់ បត់បែន​តាម​កាលៈទេសៈ​បាន​រហ័ស ហើយ​ប៉ិនប្រសប់ និង​ស្រមៃ​ឃើញ​ដោះស្រាយ​ភ្លាមៗ​នៅក្នុង​ស្ថានភាព​លំបាក​។ មនុ​ស្សមានភាព​ឆ្លាត​វៃ នឹកឃើញ​អ្វីដែល​ថ្មីៗ ប្លែកៗ​បែបនេះ មិន​ប្រាកដថា ពួកគេ​មានចំណេះដឹង​គ្រប់គ្រាន់​ក្នុងការ​គិតពិចារណា​ស៊ីជម្រៅ​ដល់​ឫសគល់​នៃ​បញ្ហា​នោះឡើយ​។​

​រីឯ ពាក្យ​«​ពូកែ​» មានន័យថា មាន​កម្លាំង​ច្រើន​, មានចំណេះ​ស្រួចស្រាល់​, ពូកែសម្តី​, រៀន​ពូកែ​, ប៉ិន​ធ្វើ​អ្វីមួយ​។ ក្នុងន័យនេះ​គេ​អាច​បញ្ជាក់បាន​ថា មនុស្ស​ពូកែ គឺ​សំដៅលើ​មនុស្ស​ដែល​ធ្វើ​កិច្ចការ​អ្វីមួយ​បានល្អ និង​លេចធ្លោ​ជាងគេ នេះ​មកពី​ពួកគេ​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ មាន​ភាព​ប៉ិនប្រសប់​ធ្វើ​កិច្ចការ​អ្វីមួយ ហើយ​ពួកគេ​យកចំណេះ​នោះ​ទៅ​ពិចារណា រៀបចំ​ផែនការ​សកម្មភាព រៀបចំ​យុទ្ធសាស្ត្រ​ការពារ​ហា​នី​ភ័យ​។ មនុស្ស​ពូកែ​ធ្វើ​កិច្ចការ មានចំណេះ​ជ្រៅជ្រះ​បែបនេះ ក៏​មិន​ប្រាកដថា ឈ្លាសវៃ ឬ​នឹកឃើញ​ពី​ដំណោះស្រាយ​ភ្លាមៗ​នោះទេ​។​
​សរុបមក​មនុស្ស​មាន​ចំណេះ មិន​ប្រាកដថា ឆ្លាត​, មនុស្ស​ឆ្លាត មិន​ប្រាកដថា មានចំណេះ​, មនុស្ស​ឆ្លាត មិន​ប្រាកដថា ពូកែ​, មនុស្ស​ពូកែ ក៏​មិន​ប្រាកដថា ឆ្លាត​ដែរ​។ ប៉ុន្តែ​មនុស្ស​ពូកែ គឺជា​មនុស្ស​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ និង​ប្រើ​ភាព​ប៉ិន​ប្រសា​ប់​របស់ខ្លួន​ទៅធ្វើ​ការងារ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​