តើ​ផ្លែឈើ​អ្វី​ដែល​អ្នក​មិន​អាច​បរិភោគ​នៅពេល​យប់​?

តើ​ផ្លែឈើ​អ្វី​ដែល​អ្នក​មិន​អាច​បរិភោគ​នៅពេល​យប់​?

​ផ្លែឈើ​គឺជា​របស់​ល្អ​ណាស់​សម្រាប់​សុខភាព​មនុស្ស​គ្រប់រូប ប៉ុន្តែ​តើ​អ្នក​ដឹង​ពី​ពេលវេលា​នៃ​ការ​ពិសារ​ផ្លែឈើ​ឬ​នៅ​? មាន​ផ្លែឈើ​ខ្លះ​អ្នក​មិន​អាច​ញ៉ាំ​នៅពេល​យប់​នោះ​ទេ ព្រោះ​វា​មិន​ត្រឹមតែ​មិន​អាច​ជួយ​សុខភាព​អ្នក​ទេ ថែម​ទាំង​អាច​បំផ្លាញ​យ៉ាង​ងាយ​ទៀត​ផង​។ ដូចនេះ​តើ​មាន​ផ្លែឈើ​អ្វី​ដែល​អ្នក​មិន​អាច​បរិភោគបាន​ទៅ​?

ផ្លែ​ធុរេន​
ប្រសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ជំងឺលើសឈាម ជំងឺ​ខ្វះ​ឈាម បេះដូង​មិនល្អ ឬ​មាន​ជំងឺ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ក្រពះ និង​ពោះវៀន អ្នក​មិន​គួរ​បរិភោគ​ផ្លែ​ធុរេន​នេះ​នៅ​ពេលយប់ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ជំងឺ​អ្នកមានអា​ការៈ​កាន់តែ​ធ្ងន់ធ្ងរ ប្រសិន​ជា​អ្នក​ចង់​បរិភោគ​ខ្លាំង អ្នក​ត្រូវ​តែ​កាត់បន្ថយ​បរិមាណ​បាយ​របស់​អ្នក ទើប​អ្នក​អាច​ពិសារ​បាន​។​
 
ផ្លែ​ប៊័រ​
នៅក្នុង​ផ្លែ​ប៊័រ​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​បញ្ចុះ​កាឡូរី​ក្នុង​រាងកាយ​អ្នក ថែម​ទាំង​អាច​ជួយ​រំលាយ​ខ្លាញ់​ក្នុង​ឈាម​អ្នក​បាន​ទៀត​ផង មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាចជួយ​ការពារ​បេះដូង សរសៃឈាម និង​ថ្លើម​អ្នក​ទៀត ដូចនេះ​អ្នក​អាច​មួយ​ថ្ងៃ​បរិភោគ​ចំនួន​មួយ​ផ្លែ​បាន ប៉ុន្តែ​មិន​ត្រូវ​ពិសារ​នៅពេល​យប់​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន ដោយសារ​តែ​វា​មាន​អាស៊ីត​ខ្លាញ់​ខ្ពស់​នៅក្នុង​នោះ​។​
 
ផ្លែស្វាយ​
នៅក្នុង​ផ្លែស្វាយ​នេះ​មាន​ជាតិ​ស្ករ​ខ្ពស់ ដូចនេះ​អ្នក​ក៏​មិន​អាច​បរិភោគ​នៅពេល​យប់​ដែរ ម្យ៉ាងទៀត​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ប្រតិកម្ម​ក៏​មិន​អាច​ពិសារ​ច្រើន​ដូចគ្នា ព្រោះ​វា​អាច​ធ្វើឲ្យ​ជំងឺ​ប្រតិកម្ម​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​។​
 
ផ្លែ​ស្រការ​នាគ​
នៅក្នុង​ផ្លែឈើ​នេះ​មាន​វីតាមីន​B1 B2 B3 និង C រួម​ជាមួយ​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ទល់​លាមក ថែម​ទាំង​អាច​ជួយ​អ្នក​ស្រក​ទម្ងន់​បាន​ទៀត​ផង ប៉ុន្តែ​មិន​ត្រូវ​ពិសារ​នៅពេល​យប់ ហើយ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម ឬ​ហើមពោះ​ក៏​មិន​អាច​ពិសារ​ច្រើន​បានដែរ​។​
 
ផ្លែ​មង្ឃុត​
នៅក្នុង​ផ្លែឈើ​មួយ​ប្រភេទ​នេះ​មាន​សារធាតុ​ជាច្រើន​ដែល​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ប៉ុន្តែ​អ្នក​មិន​អាច​បរិភោគ​ច្រើន​បានទេ ជាពិសេស​នៅពេល​យប់ ហើយ​អ្នក​អាច​ពិសារ​បានតែ​៤​ទៅ​៥​ផ្លែ​ប៉ុណ្ណោះ​ក្នុង​ម្តង ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​៕
 
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។