រថយន្ដ​សាំ​យ៉ុង​ដឹក​គ្រឿង​ចាប់ហួយ​បើក​បញ្ច្រាសទិស​គ្នា​បុក​ជាមួយ​រថយន្ដ​ឃួ​ង​អណ្តូង​ក្រឡាប់​បះជើង​ខណៈ​ដល​ផ្លូវ​កោង​មិន​បន្ថយល្បឿន​

​ខេត្ត​មណ្ឌល​គី​រី​៖ គ្រឿ​ថ្នាក់​ចរាច​ណ៍​ញាក់សាច់​មួយ​បង្កឡើង​ដោយ​រថយន្ដ​សាំ​យ៉ុង​ដឹក​គ្រឿង​ចាប់ហួយ​បើក​បញ្ច្រាសទិស​គ្នា​ដល់​ចំណុច​ផ្លូវ​កោង​ជែង​គ្នា​មិន​បង្អង់​ល្បឿន​ទីបំផុត​បាន​បុក​ជាមួយ រថយន្ដ​ម៉ាក​ហ្វុ​យ​ហ្សូ ប្រភេទ​ឃួ​ង​អណ្តូង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​សាំ​យ៉ុង​ខ្ទេច​ជញ្ជាំង​ផ្នែក​ខាងឆ្វេង​មួយ​ចំហៀង និង​រថយន្ដ​ម៉ាក​ហ្វុ​យ​ហ្សូ ក្រឡាប់​បះជើង ខូចខាត​ទំនិញ និង​សម្ភារៈ​ទាំងសងខាង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៥0​នាទី​ព្រឹក​ថ្ងៃទី​៦ ខែ​មិនា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ត្រង់ចំណុច​គីឡូម៉ែត្រ​១០៩ និង​១១០ ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ។​

លោក​យឹម ចិន្ដា មន្ត្រីនគរបាល​ចរាច​រណ៍​បាន​ឲ្យ​ដឹងថា​រថយន្ដ​ទី​១ ម៉ាក​ហ្វុ​យ​ហ្សូ ពាក់​ស្លាក​លេខ 1285- ភព​4 ពណ៌​ខៀវ បាន​ក្រឡាប់​បះជើង អ្នកបើកបរ​ឈ្មោះ យិន សុវណ្ណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ នៅ​ភ្នំពេញ​ថ្មី ខណ្ឌឫស្សីកែវ រងរបួស​ស្រាល​។ អ្នក​រួ​ដំណើ ប្រុស​ពីរ​នាក់​ពុំមាន​រងរបួស​អ្វី​ទេ​។ ចំណែក​រថយន្ត​រថយន្ដ​ទី​២ ម៉ាក់​សាំ​យ៉ុង មាន​ស្លាក​លេខ 2A-0690 ភព​ពណ៌​ស បើកបរ​ដោយ​ឈ្មោះ ផន ផង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទីលំនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី របួសធ្ងន់ បាក់​ភ្លៅ និង​មាន​នាក់​រួម​ដំណើរ​ជា​ស្ត្រី​២​នាក់ របួសស្រាល​, ទីមួយ​មានឈ្មោះ ញឹ​ប ប៊ុន​លីន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ របួសស្រាល​, ទី​ពីរ​ឈ្មោះ​ស្រីមុំ អាយុ​២៧​ឆ្នាំ របួសស្រាល​។ បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះជួយ​អន្តរាគមន៍​៕ សែន​មនោ​រម្យ​

KA-06-02-2016-01 KA-06-02-2016-02 KA-06-02-2016-05 KA-06-02-2016-04 KA-06-02-2016-06 KA-06-02-2016-09 KA-06-02-2016-07 KA-06-02-2016-08 KA-06-02-2016-10