ថ្មីទៀតហើយ យុវជនម្នាក់ រំលោភក្មេងស្រី១១ឆ្នាំ រួចសម្លាប់ចោល យ៉ាងព្រៃផ្សៃ នៅសៀមរាប

សៀមរាប៖ ករណីសម្លាប់ ដ៏សាហាវមួយ ត្រូវបានគេដឹងថា កើតឡើង នៅខេត្តសៀមរាប ដោយសារ បុរសវ័យជំទងម្នាក់ បានចាប់រំលោភ ក្មេងស្រីរួចហើយ សម្លាប់យ៉ាង សាហាវព្រៃផ្សៃ  បន្ទាប់ពីឃាតកម្មដ៏ឃោឃៅ បានចាប់អាករ សម្លាប់ស្រី្តវ័យក្មេង នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ កណ្ដាលក្រុងសៀមរាប នារាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ដែលធ្វើឲ្យកក្រើក តាមបណ្ដាញព័ត៌មាន និងសាធារណៈជនទូទៅ។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ក្នុងករណីរំលោភសម្លាប់ក្មេងស្រីនេះ ត្រូវបានចាប់ខ្លួន មានឈ្មោះ សរ កុសល់ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរជាសិស្សសាលា បច្ចុប្បន្ន រស់នៅភូមិ ប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។  ចំណែកឯ កុមារីរងគ្រោះមាន ឈ្មោះ ជន សុធីណា អាយុ១១ ឆ្នាំ ជាសិស្សសាលាដែលមាន ស្រុកកំណើត នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប  បច្ចុប្បន្នស្នាក់នៅ ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

លោក វរៈសេនីយ៍ត្រី អ៊ូ សុផល នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ឃាតកម្មនេះកើតហេតុនៅម៉ោងប្រមាណ ជា១៥៖០០ នាទី រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ នៅពេលដែលកុមារីរូប នេះ បានចេញពីសាលារៀន នៅម៉ោងប្រមាណជា ១៤៖០០នាទី នារសៀល។
បន្ទាប់ពីការស្រាវជ្រាវ សមត្ថកិច្ច បានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យបានម្នាក់ នៅ ម៉ោង ១៧៖៣០នាទី នាថ្ងៃដដែល ។
សមត្ថកិច្ចនឹងបន្ត សាកសួរជនសង្ស័យ បន្ថែមទៀត នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នេះ៕

ថ្មីទៀតហើយ យុវជនម្នាក់ រំលោភក្មេងស្រី១១ឆ្នាំ រួចសម្លាប់ចោល យ៉ាងព្រៃផ្សៃ នៅសៀមរាប

ថ្មីទៀតហើយ យុវជនម្នាក់ រំលោភក្មេងស្រី១១ឆ្នាំ រួចសម្លាប់ចោល យ៉ាងព្រៃផ្សៃ នៅសៀមរាប