ក្រសួងការពារជាតិ អាមេរិក រៀបចំការប្រកួត ទ្រង់ទ្រាយធំ សម្រាប់ក្រុម Hacker

ក្នុងគម្រោងការ ដើម្បីពង្រឹងកម្រិត សមត្ថភាពនៃប្រព័ន្ធកុំព្យូទ័រ ប្រចាំឆ្នាំរបស់ក្រសួង ការពារជាតិអាមេរិក ដែលហៅថា “the first cyber Bug Bounty Program in the history of the federal government,” ឬ Hack the Pentagon ពួកគេបានប្រកាសស្វែងរក Hacker ដែលមានសមត្ថភាពអាច Hack ប្រព័ន្ធកុំព្យូទ័រដែលពួកគេ កំពុងប្រើនាពេលបច្ចុប្បន្នបាន។

ក្រសួងការពារជាតិ អាមេរិក រៀបចំការប្រកួត ទ្រង់ទ្រាយធំ សម្រាប់ក្រុម Hacker

ប៉ុន្តែកម្មវិធីនេះ គឺអនុញ្ញាតឲ្យតែអ្នក Hacker ក៏ដូចជាអ្នកស្រាវជ្រាវបណ្ដាញ Network ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ហើយត្រូវតែជាអ្នកដែល ក្រសួងការពារជាតិ សហរដ្ឋអាមេរិកទទួលស្គាល់តែប៉ុណ្ណោះទើបមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះ។ ដោយក្នុងការប្រកួតនោះគេមានបែកចែកជាពីរវិញ្ញាសាមួយជាការ Hack តាមវេបសាយ និងមួយទៀតតាមប្រព័ន្ធ Network។ ការប្រកួតនឹងចាប់ផ្ដើម នៅខែមេសា ឆ្នាំ២០១៦។

ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលឈ្នះក្នុងកម្មវិធីនេះ ពួកគេនឹងទទួលរង្វាន់ ប្រាក់សុទ្ធមួយចំនួនធំ រួមជាមួយវិញ្ញាបនបត្របញ្ជាក់ ជ័យលាភីពីក្រសួងការពារជាតិ របស់សហរដ្ឋអាមេរិកផងដែរ៕

ប្រភព៖ សប្បាយ