Ronaldo ដាក់៤គ្រាប់ជួយ Real យកឈ្នះ Celta Vigo ផុយ ៧-១

Cristiano Ronaldo ស៊ុតបញ្ចូលទី៤គ្រាប់ ក្នុងជ័យជម្នះ ៧-១ លើក្រុម Celta Vigo យប់មិញធ្វើឲ្យ Real Madrid ពេលនេះក្រោមក្រុមលេខ២ Atletico Madrid តែ១ពិន្ទុប៉ុណ្ណោះ។

Ronaldo ដាក់៤គ្រាប់ជួយ Real យកឈ្នះ Celta Vigo ផុយ ៧-១

រាប់ទាំងយប់មិញផង ខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ធ្វើបាន Hat-trick ជាលើកទី៥ហើយនៅ រដូវកាលនេះ ក្នុងចំណោមគ្រាប់បាល់សរុបទាំង៣៩គ្រាប់របស់ខ្លួន។

ក្រោមក្រសែភ្នែកអ្នក គាំទ្ររាប់ម៉ឺននាក់ Real Madrid រកបានគ្រាប់ទី១ របស់ខ្លួនដោយខ្សែការពារ Pepe នៅនាទី ៤១ បន្ទាប់មក Ronaldo បានដាក់៤គ្រាប់ ជាបន្តបន្ទាប់នៅនាទី ៥០, ៥៨, ៦៤ និង៧៦ ហើយ ២គ្រាប់ទៀតធ្វើបានដោយ កីឡាករ Jese នាទី ៧៧ និង Bale នៅនាទី ៨១។ រីឯ១គ្រាប់របស់ Celta Vigo រកបានដោយខ្សែប្រយុទ្ធIago Aspas ។

សម្រាប់លទ្ធផលគូផ្សេងទៀត៖ Villarreal 0-1 Las Palmas, Getafe 1-1 Sevilla និង Deportivo de La Coruna 3-3 Malaga៕

Ronaldo ដាក់៤គ្រាប់ជួយ Real យកឈ្នះ Celta Vigo ផុយ ៧-១

ប្រភព៖ សប្បាយ