កម្លាំងល្បាត ស្នាក់ការឡាំដាំ ឃាត់ខ្លួនអ្នកនេសាទ ៣នាក់ ប្រើគ្រាប់បែកបោក ត្រីលើផ្ទៃសមុទ្រ

កោះកុង៖ ក្រុមអ្នកនេសាទចំនួន៣នាក់ រួមនិងទូកនេសាទមួយគ្រឿង ត្រូវបានកម្លាំងគណកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ទីបញ្ជាការជួរមុខ ស្នាក់ការប៉ុស្តិ៍ឡាំដាំ ធ្វើការឃាត់ខ្លួន និងរឹបអូសបន្ទាប់ពីរកឃើញថា បាននេសាទដោយខុសច្បាប់ ប្រើគ្រាប់បែកបោកត្រីលើផ្ទៃសមុទ្រ ត្រង់ចំណុចកោះឆ្លាម ក្នុងខេត្តកោះកុង នៅម៉ោង១២៖១០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦នេះ។

លោកវរនាវីទោ ជា សីុធនឡាយ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខុសច្បាប់ក្នុងដែនសមុទ្រនេះ លោកបានដឹកនាំកម្លាំងចំនួន៧រូប ដោយប្រើប្រាស់នាវាធន់តូចRHIB ឃាត់ទូកបោកគ្រាប់បែកមួយគ្រឿង ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ពីករណីនេសាទខុសច្បាប់នេះ។

លោកវរនាវីទោ ជា សីុធនឡាយ បានបញ្ជាក់ទៀតថា ខណៈក្រុមល្បាតស្នាក់ការឡាំដាំបានទៅដល់ចំណុចកោះឆ្លាម ក៏បានប្រទះឃើញអ្នកនេសាទ កំពុងប្រមូលត្រីដាក់លើទូក ក្រោយពីបានធ្វើសកម្មភាពបោកគ្រាប់បែករួច ក្រោយពីបានសួរនាំ និងឆែកឆែ ក្រុមអ្នកនេសាទទាំងនោះបានសារភាពថា ពិតជាបានប្រើប្រាស់គ្រាប់បែកច្នៃជាកំប៉ុងបោកយកត្រីប្រាកដមែន។

អ្នកនេសាទទាំង៣នាក់ រួមនិងទូកនេសាទ និងសម្ភារៈមួយចំនួនទៀត ត្រូវបានក្រុមល្បាតស្នាក់ការឡាំដាំ នៃទីបញ្ជាការជួរមុខ ប្រគល់ជូនខាងមន្ត្រីជលផល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា អ្នកនេសាទដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ហ៊ឹម ហឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទំនប់រលក សង្កាត់១ ស្រុកមិត្តភាព ក្រុងព្រះសីហនុ ជាអ្នកបើកទូកនេសាទ ទី២.ឈ្មោះ ឡេង សឿន ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិទំនប់រលក សង្កាត់១ ស្រុកមិត្តភាព ក្រុងព្រះសីហនុ មុខរបរជាកូនដៃ និងទី៣.ឈ្មោះ សុខ នូវ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ៕

កម្លាំងល្បាត ស្នាក់ការឡាំដាំ ឃាត់ខ្លួនអ្នកនេសាទ ៣នាក់ ប្រើគ្រាប់បែកបោក ត្រីលើផ្ទៃសមុទ្រ
កម្លាំងល្បាត ស្នាក់ការឡាំដាំ ឃាត់ខ្លួនអ្នកនេសាទ ៣នាក់ ប្រើគ្រាប់បែកបោក ត្រីលើផ្ទៃសមុទ្រ
កម្លាំងល្បាត ស្នាក់ការឡាំដាំ ឃាត់ខ្លួនអ្នកនេសាទ ៣នាក់ ប្រើគ្រាប់បែកបោក ត្រីលើផ្ទៃសមុទ្រ
កម្លាំងល្បាត ស្នាក់ការឡាំដាំ ឃាត់ខ្លួនអ្នកនេសាទ ៣នាក់ ប្រើគ្រាប់បែកបោក ត្រីលើផ្ទៃសមុទ្រ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត