ឪពុកតិរច្ឆាន រំលោភកូន​ខ្លូនឯង​បានសម្រេច​ ត្រូវប្រពន្ធប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​

ព្រៃវែង៖ បុរសជាឪពុកស្រវឹង ជោគជាំបែកគំនិត រំលោភកូនខ្លួនឯងបានសម្រេច  ដែលហេតុការណ៍នេះកើតឡើង នៅលើផ្ទះជនបង្កហេតុតែម្តង នៅវេលាម៉ោង៨ និង ៣០ នាទីព្រឹកកាលពីថ្ងៃទី ៤ មិនា ឆ្នាំ ២០១៦ នៅភូមិោ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង។

យោងតាមភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរាយការណ៍ថា បុរសដែលជាជនសង្ស័យបានរំលោភកូនស្រីបង្កើតរបស់ខ្លួននោះ មានឈ្មោះ សុវណ្ណ វន់ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរម៉ូតូឌុប មានទីលំនៅ ភូមិឃុំកន្លែងកើតហេតុខាងលើ។ រីឯជនរងគ្រោះដែលត្រូវជាកូនបង្កើតរបស់ជនសង្ស័យ មានឈ្មោះថា វន់  សុខ ណា ភេទស្រី អាយុ ១៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ សិស្ស ករណីនេះកើតឡើងដោយសារតែជនសង្ស័យស្រវឹងស្រាជោគជាំប្រៀបបានដូចនឹងក្របីឡើងក ក៏បែកគំនិតរំលោភកូនស្រីខ្លួនឯង ខណៈប្រពន្ធដែលជាម្តាយបង្កើតរបស់ជនរងគ្រោះមិននៅផ្ទះ រវល់តែលក់ដូរដែលនៅឆ្ងាយផ្ទះ ដែលជាឱកាសដ៏ល្អ របស់ឪពុកតិរច្ឆានម្នាក់នេះ។

លុះចូលដល់ថ្ងៃទី ៥ មិនា ឆ្នាំ ២០១៦ វេលាម៉ោង ៩ និង ៣០ នាទីយប់ ជនរងគ្រោះឈ្មោះ វន់  សុខណា បានប្រាប់ម្តាយរបស់ខ្លួនមានឈ្មោះថា តូ ចាន់ធី (ម្តាយ)  ពីគំនិតអាក្រក់របស់ជនសង្ស័យ(ឪពុក)ថា បានចាប់រំលោភសេពសន្ថិវៈ លើរូបរាង្គកាយរបស់ខ្លួនរហូតបានសម្រេចនៅលវេលាកើតហតុខាងលើ។ នាង តូ ចាន់ធី ត្រូវជាម្តាយបានលឺសម្តីកូនដែលបានរាយរាបនូវហេតុការណ៍ ហើយក៏មានអារម្មណ៍ខឹងសម្បារ ព្រមទាំងបានដឹងដល់ប្រជាពលរដ្ឋ ហើយក៏មានការភ្ញាក់ផ្អើល។ ម្តាយរបស់ជនរងគ្រោះបានទៅប្តឹងនគរបាលប៉ុស្តិ៍ ភ្លាមៗនោះសមត្ថកិច្ចក៏ហៅជនសង្ស័យមកសាកសួរ តែបុរសជាឪពុកនោះស្រវឹងស្រាខ្លាំងពេកទើបសមត្ថកិច្ច ឃាត់ខ្លួនដើម្បីបន្តធ្វើការសាកសួរនៅថ្ងៃទី ៦ មិនា ឆ្នាំ ២០១៦៕

ឪពុកតិរច្ឆាន រំលោភកូន​ខ្លូនឯង​បានសម្រេច​ ត្រូវប្រពន្ធប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​
ឪពុកតិរច្ឆាន រំលោភកូន​ខ្លូនឯង​បានសម្រេច​ ត្រូវប្រពន្ធប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត