ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Maria Sharapova កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​៧​នៅ​លើ​ពិភពលោក​ជនជាតិរុ​ស្ស៊ី បាន​ប្រាប់​អ្នកគាំទ្រ​ដែល​រង់ចាំ​ទស្សនាការ​ប្រកួត​របស់​ខ្លួន​ក្នុង​កម្មវិធី BNP Paribas Open នៅ​សហរដ្ឋអាមេរិក​ដែល​បើក​ឆាក​នៅ​ស​ប្ដា​ហ៍​ក្រោយ​ដោយ​រូប​នាង​បាន​ដកខ្លួន​ព្រោះ​របួស​ដៃ​ខាងឆ្វេង​នៅ​ក្នុង​ការ​ប្រកួត​នៅ​ក្រុង Indian Wells សហរដ្ឋអាមេរិក​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​៧ មីនា នេះ ។

កីឡាការិនី​វាយ​កូន​បាល់​ដ៏​ស្រស់​ស្អាត​រូប​នេះ​បាន​ប្រកាស​ដកខ្លួន និង​បញ្ជាក់​ថា​៖ «​នាង​ខ្ញុំ​អស់សង្ឃឹម​បំផុត​ដែល​មិន​អាច​ចូល​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ BNP​ Paribas Open បាន​ព្រោះ​ត្រូវ​ព្យាបាល​របួស​ដៃ​ឱ្យ​បានជា​១០០%» ៕