មាស ស​ម្ជ​ស្ស ស្អាត​ប្លែក​ក្រោយ​កែស​ម្ជ​ស្ស​

6 Videos

​ក្រោយពី​ស្ងប់ស្ងាត់​ការងារ​សិល្បៈ​មួយ​រយៈពេល​មកនេះ​តារា​សម្តែង មាស ស​ម្ជ​ស្ស បាន លេចមុខ​នៅក្នុង​ការសម្តែង​ចម្រៀង​ខារ៉ាអូខេ​នៅក្នុង​ផលិតកម្ម​ថោ​ន ។ អ្វីដែល​គួរអោយកត់សំគាល់​នោះ មាស ស​ម្ជ​ស្ស កាន់តែ​មាន​រូប​សម្រស់​ស្រស់ស្អាត​ប្លែក​ជាង​មុន ។ ជាពិសេស​ទម្រង់​មុខ​របស់​នាង​តែម្តង ។ មានការ​បង្ហើប​ថា ស្រី​ស្អាត​រូបនេះ ទើបនឹង​កែ​ច្រមុះ និង ចង្ការ​នៅក្នុង​ហាង​កែស​ម្ជ​ស្ស​ល្បី​មួយ​នៅក្នុង​ស្រុក ។​

មាស ស​ម្ជ​ស្ស ស្អាត​ប្លែក​ក្រោយ​កែស​ម្ជ​ស្ស​

M88

​បើតាម​ប្រភពពី​អ្នកធ្វើការ​នៅក្នុង​ហាង​កែស​ម្ជ​ស្ស​ល្បី​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​ប្រាប់ថា តារា​សម្តែង មាស ស​ម្ជ​ស្ស ទើបនឹង​ចាក់​បន្ថែម​ខ្ទង់ច្រមុះ​អោយ​ខ្ពស់​ស្រួច និង ចាក់​ចង្ការ​ដើម្បី អោយ​ទម្រង់​មុខ​ចេញ​ជា​អក្សរ​វី ដែល​ទម្រ​ង​មុខ​បែបនេះ កំពុងមាន​ការពេញនិយម​យ៉ាងខ្លាំង សម្រាប់​ស្រី្ត​អា​សី​ុ នាពេល​បច្ចុប្បន្ន ។ មាស ស​ម្ជ​ស្ស ទើប​និង​កែ​ប្រមាណ​ជា​ប៉ុន្មាន​ខែ​មុននេះ ដោយ​ចំនាយ​ថវិការ​អស់​ច្រើន​គួរសម ។

មាស ស​ម្ជ​ស្ស ស្អាត​ប្លែក​ក្រោយ​កែស​ម្ជ​ស្ស​

ក្រោយពី​កែស​ម្ជ​ស្ស គេ​មើលឃើញថា មាស ស​ម្ជ​ស្ស កាន់​តែមាន​សម្រស់​ស្រស់ស្អាត​លេចធ្លោ​ជាង​មុន ។ អ្នក​ដែល​បានឃើញ នាង​សុទ្ធតែ​សរសើរ​ថា តារា​សម្តែង​ម្នាក់នេះ ស្អាត​ប្លែក​គួរអោយ​ស្រលាញ់ ។​ ​ក្រោយពី​ភ្ជាប់ពាក្យ​ជាមួយ​លោក វីល្លៀម មាស ស​ម្ជ​ស្ស ហាក់​មិនសូវ​ខ្វាយខ្វល់​ជាមួយ​ការ ងារ​សិល្បៈ​ប៉ុន្មាន​ទេ ។ យូរៗ​ម្តង ទើប​គេ​ឃើញ​សកម្មភាព​ថ្មីៗ​របស់​នាង ។ កាលពី​ចុងឆ្នាំ ២០១៥ មាស ស​ម្ជ​ស្ស បាន​ចូលរួម​ថត​រឿង​ភាគ​អោយ​ទូរ​ទស្ស​ន៏​សុី​ធី​អិន​គឺ​រឿង «​កំពូល​ល្បិច​ខិល​» ដោយ​នាង​ដើរតួ​ជា​អ្នក​ម្តាយ​ដែលមាន​កូន​បួន​នាក់ ។

មាស ស​ម្ជ​ស្ស ស្អាត​ប្លែក​ក្រោយ​កែស​ម្ជ​ស្ស​

ថ្មីៗ​នេះ​នាង​ក៏បាន​ចូលរួម​នៅក្នុង​ការថត​ចម្រៀង​ខ៉ា​អូ​ខេ សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ​អោយ​ផលិតកម្ម​ថោ​ន​ផងដែរ​។​ ​គេ​បានដឹងថា មូលហេតុ​ដែល​ស្រី​ស្អាត មាស ស​ម្ជ​ស្ស មិនសូវ​ខ្វល់ខ្វាយ​ក្នុង​ការងារ​សិល្បៈ​នោះ ដោយសារ​នៅពេល​ឆាប់ៗ​ខាងមុខនេះ នាង​នឹងត្រូវ​ចាក​ចេញទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅ​សហ រដ្ឋ​អាមេរិក ។ ទោះបីជា​មិនទាន់បាន​រៀបការ​តាម​ប្រពៃណី​ខ្មែរ​ក្តី តែ មាស ស​ម្ជ​ស្ស បាន​ប្រាប់ថា នាង និង គូ​ដណ្តឹង បាន​ចុះ​អេ​តា​សីុ​វិល ជាមួយគ្នា​រួចរាល់​អស់ហើយ ៕ ចេ​នី​

មាស ស​ម្ជ​ស្ស ស្អាត​ប្លែក​ក្រោយ​កែស​ម្ជ​ស្ស​មាស ស​ម្ជ​ស្ស ស្អាត​ប្លែក​ក្រោយ​កែស​ម្ជ​ស្ស​មាស ស​ម្ជ​ស្ស ស្អាត​ប្លែក​ក្រោយ​កែស​ម្ជ​ស្ស​មាស ស​ម្ជ​ស្ស ស្អាត​ប្លែក​ក្រោយ​កែស​ម្ជ​ស្ស​មាស ស​ម្ជ​ស្ស ស្អាត​ប្លែក​ក្រោយ​កែស​ម្ជ​ស្ស​