មជ្ឈមមណ្ឌល កែសម្ផស្សកូរ៉េ នឹងផ្តល់អង្ករ ២០តោន ដល់ពលរដ្ឋក្រីក្រ នៅខេត្តព្រៃវែង

ភ្នំពេញ៖ មជ្ឈមណ្ឌលកែសម្ផស្សកូរ៉េ នឹងចែកជូន អង្ករចំនួន២០តាន និងថ្នាំដុស ធ្មេញ ថ្នាំពេទ្យ ព្រមថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋក្រីក្រ នៅស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង ចំនួន១០០០គ្រួសារ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ ។

លោក ខូស ប្រធានមជ្ឈមមណ្ឌល កែសម្ផស្សកូរ៉េ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ថា “ខ្ញុំនឹងជួយ ជនជាតិខ្មែរយើង ខ្ញុំមានបេះដូងជនជាតិខ្មែរ ហើយខ្ញុំចង់ជួយ គ្រួសារដែលមាន ជីវិភាពក្រីក្រ។  ខ្ញុំជួយជា អង្ករ  ថ្នាំដុសធ្មេញ ថ្នាំពេទ្យ និងខោវអាវក្មេងៗ ខ្ញុំបានជួយជាលើកទី២ហើយ។ កាលពីមុនខ្ញុំជួយខាងខេត្តបាតដំបង ខ្ញុំនឹងជួយគ្រួសារក្រីក្រ រហូត”។

លោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុងនៃអគ្គស្នងការនគរបាលជាតិ បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ហ្គោដឡាក់ គ្រុបដែលបាន រៀបចំកម្មវិធីមនុស្សធម៌ ដែលបានជួយគ្រួសារក្រីក្រ នៅកម្ពុជាយើង តាមរយៈខ្ញុំ។ ហើយគាត់នឹងធ្វើពិធីជប់លៀង ដើម្បីប្រមូល នូវមូលនិធិ ចែកជូនប្រជាពលរដ្ឋ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងចំនួន១០០០គ្រួសារ។ចែកជូនមួយគ្រួសារ ២០គីឡូក្រាម និងថ្នាំពេទ្យមួយចំនួន ដល់ប្រជាពលរដ្ឋ ដែរខ្វះខាត”។

លោកបានថ្លែងអំណរគុណ ចំពោះលោក ខូស ដែលនៅបន្ដសកម្មភាពជួយ គ្រួសារក្រីក្រនៅ កម្ពុជា ជារៀងរាល់ឆ្នាំ ដែលក្នុង១ឆ្នាំៗមានការ កើនឡើងរហូត។
សូមញ្ជាក់ថា នៅមានក្រុមហ៊ុនមួយចំនួនទៀត បានសន្យាមកជួយខេត្តផ្សេងៗទៀត តាមរយៈលោក សៀង សេន។ នៅក្នុងឆ្នាំ២០១៧ខាងមុខ នឹងមានក្រុមហ៊ុន និងអង្គការមកជួយព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង គិតជាទឹកប្រាប់ប្រហែល១លានដុល្លារ៕