ស្លាប់​មនុស្ស​ម្នាក់​ និង​ងាប់​ក្របី ​១ក្បាល​ ​​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤

ខេត្ត​ព្រះ​សីហ​នុ ៖ មានករណី​គ្រោះថ្នាក់​ ចរាចរណ៍​មួយ ​បាន​​កើតឡើង កាល​ពី​វេលា​ម៉ោង ៨​នាទី​​យប់​ថ្ងៃទី​៥ មីនា ​​​នៅ​​លើ​កំណាត់​ផ្លូវជាតិ​​ លេខ​​៤ ​ចន្លោះ​គីឡូ​​​ម៉ែត្រ ២០៥/​២០៦ ស្ថិត​​នៅ​ក្នុងភូមិ​ស្មាច់​ដែង​ ឃុំ​រាម ​ស្រុក​ព្រៃ​នប់ ។

​គ្រោះ​ថ្នាក់​​ដែល​កើត​ឡើង​​ខាង​លើ​នេះ ​រវាង​​​ម៉ូតូ​​​ពណ៌​ខ្មៅ​ ​​មួយ​គ្រឿង ​បើកបរ​ដោយ​ ឈ្មោះ ប៊ុ​ន ចាន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​ជា​​កសិករ មាន​ទីលំនៅ​ភូមិស្រែ​ក្នុង​ ឃុំ​អូរ​ជ្រៅ​ ស្រុក​ព្រៃ​នប់ ​ធ្វើ​ដំណើរ​​​ពី​​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ លុះ​មក​ដល់​ចំណុច​​កើតហេតុ​ ​​​​បុក​ក្របី​ដើរ​ឆ្លងថ្នល់​មួយក្បាល​ រួច​ក៏​រេ​​ចង្កូត​ទៅ​ប៉ះ​រថយន្ត​​មួយ​គ្រឿង​ មិន​ស្គាល់​​ម៉ាក​​ទិស​ដៅ​​ស្រប​គ្នា​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​​​ស្លាប់​ភ្លាម​ៗ​នៅ​​នឹង​កន្លែង និង​​ងាប់​សត្វ​ក្របី​១​ក្បាល ​​៕

ស្លាប់​មនុស្ស​ម្នាក់​ និង​ងាប់​ក្របី ​១ក្បាល​ ​​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត