អ្នកបើកឡានក៏ឈ្លើយ អ្នកបើកម៉ូតូក៏ឈ្លើយ ចុងក្រោយចុះវ៉ៃគ្នា ទុកជាការហាត់ប្រាណ (មានវីដេអូ)

ប៉ាណាម៉ា៖ ហេតុការណ៍ថ្មីមួយ បង្កឲ្យមានភាពភ្ញាក់ផ្អើល ដល់អ្នកដំណើរផ្សេងទៀត ដោយសារតែអ្នកបើកបរខាងរថយន្ត និងអ្នកបើកបរខាងម៉ូតូ មិនចេះអធ្យាស្រ័យគ្នា ជិះប្រជែងពេញដងផ្លូវ មិនតែប៉ុណ្ណោះ ចុះពីលើម៉ូតូ ចុះពីលើឡាន មកវ៉ៃគ្នាកណ្តាលផ្លូវទៀតផង។

វីដេអូឃ្លីបនេះផងដែរ ត្រូវបានបង្ហោះចូលក្នុងបណ្តាញទំនាក់ទំនងសង្គម ដោយម្ចាស់គណនីឈ្មោះ Spicy Weiner ថតបានសកម្មភាពរវាងម៉ូតូ និងរថយន្តជិះអឿរៀងៗខ្លួន ជ្រែចុះជ្រែឡើង ពេញដងផ្លូវ​​ ដោយមិនខ្វល់ពីគ្រោះថ្នាក់ខ្លួនឯង និងអ្នកធ្វើដំណើរដទៃឡើយ។

គួរបញ្ជាក់ដែរថា​ គេមិនដឹងច្បាស់ថាភាគីទាំងសងខាង មានបញ្ហា ឬទំនាស់អ្វីឲ្យពិតប្រាកដឡើយ ទើបបណ្តាលឲ្យមានហេតុការណ៍យ៉ាងដូច្នេះកើតឡើង។ ចង់ដឹងយ៉ាងណា ទស្សនាវីដេអូឃ្លីបខាងក្រោមទាំងអស់គ្នា៖

អ្នកបើកឡានក៏ឈ្លើយ អ្នកបើកម៉ូតូក៏ឈ្លើយ ចុងក្រោយចុះវ៉ៃគ្នា ទុកជាការហាត់ប្រាណ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត