ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់ ត្រូវ​​​បាន​​នគរបាល​ស្រុក​កែវ​សីមា សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ និង​​កង​រាជ​អាវុធហត្ថ​ស្នាក់​ការ​៧៦១ ​ចុះ​ត្រួតពិនិត្យ​តាម​ដងផ្លូវ​នៅ​ចំណុច​ព្រំប្រទល់​មណ្ឌលគិរី​ និង​ក្រចេះ រក​ឃើញ​មាន​លាក់​គ្រឿងញៀន​តាម​ខ្លួន​ ​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​៥ មីនា ២០១៦ ក្នុងភូមិ​ឆ្នែង​ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ស​ង្ស័យឈ្មោះ សែន វ៉ា​ន់​ថា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ​។​ ​​ចំណែក​វត្ថុ​តាង​​ដក​ហូត​បាន មាន​​ម្សៅ​ក្រាម​ព​ណ៌​​១កញ្ចប់​តូច ​ប្រាក់​ខ្មែរ២០​ម៉ឺន​រៀល​ ​ប្រាក់​វៀតណាម​​២០​ម៉ឺន​ដុ​ង​ និង​ប្រាក់​អាមេរិក​​៥០​ដុល្លារ​ ជញ្ជីង​១ ​ចិញ្ចៀន​ប្លាក​​​ទី​ន២វង់ ម៉ូតូ​១គ្រឿង ៕