ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តតាកែវ​ ៖ ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​អបអរ​សាទរ​ខួប​លើក​ទី​១០៥ ​នៃ​ទិវា​អន្តរជាតិ​នារី​៨​មីនា​ ឆ្នាំ​២០១៦​ ក្រោម​ប្រធានបទ​ «​វិនិយោគ​លើ​សមភាព​យេ​ន​ឌ័​រ​ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​ ។

ថ្លែង​ក្នុង​ពិធី​នា​ព្រឹក​ថ្ងែ​ទី​៦​ មីនា​ នៅឃុំ​ពោធិ៍​រំចាក ​ស្រុក​ព្រៃកប្បាស ​ខេត្តតាកែវ​ ​លោក​ ពេ​ជ សោភ័ន ​រដ្ឋលេខាធិការ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​សហ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ព្រៃកប្បាស​ ​បាន​មាន​ប្រសាសន៍​ថា​ ការ​រំលឹក​ខួប​លើក​ទី​១០៥​ ទិវា​អន្តរជាតិ​នារី​៨​មីនា ​ឆ្នាំ​២០១៦​នេះ​ ដែល​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​មួយ​ដ៏​មាន​អត្ថន័យ​ជា​យុទ្ធសាស្ត្រ​ ​“​វិនិយោគ​លើ​សមភាព​យេ​ន​ឌ័​រ​ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” ​ក្នុង​គោលបំណង​បង្កើន​ និង​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី​ និង​ក្មេង​ស្រី ​និង​ការ​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស​របស់​ស្ត្រី​ និង​ក្មេង​ស្រី​ មាន​សារសំខាន់​ណាស់​ក្នុង​ការ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ និង​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ៕