បឹង​កេត ឡើង​ទៅ​កំពូល​តារាង មុនពេល​​ណាហ្គា ឈ្នះ​ក្រោន រីឯ​៤​ក្រុម​ទៀត​ប្រជែង​គ្នា​ថ្ងៃ​នេះ

​ក្រុម​បឹង​កេតអង្គរ បាន​ឡើង​ទៅ​កាន់កំពូល​តារាង​​នៃ​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូនខេមបូឌាន​លីក ប្រចាំ​ឆ្នាំ​២០១៦ ដ៏​គួរ​ឲ្យកត់​សម្គាល់ បន្ទាប់​ពី​ពួក​គេ​បាន​លត់​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ៧-០ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃសុក្រ ហើយ​ក្រុម​ណាហ្គាវើល និង​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ក៏​បាន​រក​ឃើញ​ឈ្នះ​ជា​លើក​ដំបូង​របស់​ខ្លួនផង​ដែរ ប៉ុន្តែ​​​ក្រុមចំនួន​៤​​ទៀត និង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ។

bk-01 នៅ​ក្នុង​ជ័យ​ជម្នះ​ដ៏​ធំ​របស់​បឹងកេត​នេះ ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម ចាន់ វឌ្ឍនាកា ដែល​ត្រូវ​បាន​ជា​ប្រធាន​ក្រុម​នោះ​រក​បាន​រហូត​ដល់​៣​គ្រាប់​តែ​ម្នាក់​ឯងគឺ​នៅនាទីទី​២៦ ៤៦ និង​៥២ ឯ Mogba រក​បាន​២​គ្រាប់ នាទីទី​១៨ និង​៧៤ ខណៈ Kazu (នាទី​៦០)  Gbenga (នាទី​៧៩) និង ហុង ផេង នៅនាទីទី​បន្ថែម​ ៩០+៣ ហើយ​នេះ​ជា​គ្រាប់​បាល់​ទី​៦ដែល វឌ្ឍនាកា រក​បាន​នៅ​​ការ​ប្រកួត​ទាំង​៣​លើក​ក្នុង​រដូវ​កាល​ថ្មី​នេះ​ផង​ដែរ។

ចំណែក​ក្រុម​ណាហ្គាវើល បាន​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ២-១ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​សៅរ៍។ កីឡាករ​ជើង​ចាស់ គួច សុកុម្ភៈ បាន​ជួយ​ឲ្យ​ណាហ្គាវើល នាំ​មុខ​ត្រឹម​នាទីទី​១ មុន​ពេល Privat បន្ថែម​១​គ្រាប់​ទៀត​នៅនាទីទី​៦៤ ប៉ុន្តែ សែន ពីស្សា រក​បាន​១​គ្រាប់​វិញ​ឲ្យ​ភ្នំពេញ​ក្រោន នៅនាទីទី​៨០។ លទ្ធ​ផល​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ណាហ្គាវើល រក​ឃើញ​ការ​ឈ្នះ​ជា​លើក​ដំបូង បន្ទាប់​ពី​ស្មើ​១ និង​ចាញ់​១​ប្រកួត​កន្លង​មក ប៉ុន្តែ​វា​ជា​ការ​ចាញ់​លើក​ដំបូង​របស់​ភ្នំពេញ​ក្រោន ខណៈ​២​ប្រកួត​កន្លង​មក​ពួក​គេ​បាន​ឈ្នះ​១ និង​ស្មើ​១​ប្រកួត។

bk-02

ចំណែក​ក្រុម​ខេមបូឌានថាយហ្គឺរ ក៏​បាន​រក​ឃើញ​ការ​ឈ្នះ​ជា​លើក​ដំបូង​របស់​ខ្លួន​ផង​ដែរ កាល​ពី​ថ្ងៃ​សៅរ៍​នោះ ដោយ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ៣-១ ប៉ុន្តែ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​២​នេះ​បាន​បញ្ចប់​ដោយ​ភាព​ចម្រូង​ចម្រាស់ ហើយ​ក្រុម​ទាំង​២​បាន​បាត់​បង់​សមាជិក​១​នាក់​ដូច​គ្នាពី​ការ​ពិន័យកាត​ក្រហម​របស់​អាជ្ញា​កណ្តាល ដោយ​ក្នុង​នោះ​កីឡាករ​អាស៊ីអឺរ៉ុប ចាន់ ដារ៉ា បាន​ទទួល​កាត​លឿនជា​លើក​ទី​២ (ស្មើ​កាត​ក្រហម) នៅនាទីទី​​៥៧ ខណៈ អ៊ិន វិច្ឆ័យ ទទួល​កាត​លឿនលើក​ទី​២ នៅនាទីទី​៥៩។

bk-03
បន្ថែម​លើ​នេះ​​ ការ​ប្រកួតនេះ​លោកអាជ្ញាកណ្តាល បាន​ពិន័យ​បាល់ប៉េណាល់​ទី​​រហូត​ដល់​​៤​ដង ដោយ​ក្នុង​នោះ​ខាង​ខេមបូឌាថាយហ្គឺរ បាន​ទទួល​៣​​ដង តែ​ធ្វើ​បាន​សម្រេច​តែ​២​ដង​ទេ ដែល​ស៊ុត​ដោយ​កីឡាករ​ជប៉ុន Tomoki នៅ​នាទីទី​៤៥ និង Kihara Masakazu នៅ​នាទីទី​៧៣ Kihara Masakazu រក​បាន​១​គ្រាប់​ទៀតនៅនាទីទី​៧៨ រីឯ ចាន់ ដារ៉ា ជា​អ្នក​ស៊ុត​បាល់ប៉េណាល់​ទី​បាន​សម្រេច​ឲ្យ​អាស៊ីអឺរ៉ុប តាំង​ពីនាទីទី​២។

ព្រះខ័ន​រាជ​ស្វាយ​រៀង ជួប​ក្រុម​ប៉ូលិស ខណៈ​វេស្ទើន ប៉ះ​ក្រុម​ទ័ព​

យ៉ាង​ណា​មិញ ក្រុម​ប៉ូលិស ត្រូវ​ប្រឈម​ជាមួយ​ក្រុម​កំពុង​បង្ហាញ​ភាព​ខ្លាំង​ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង នា​ល្ងាច​ម៉ោង៦​ថ្ងៃ​អាទិត្យ​នេះ ខណៈ​ការ​ជួប​គ្នា​កាល​ពីឆ្នាំ​២០១៥ ប៉ូលិស បាន​ចាញ់​ក្រុម​ស្វាយ​រៀង ២-០ មុន​ពេល​ស្មើ​គ្នា ១-១ ក្នុង​ការ​ប្រកួត​ជើង​ទី​២។

ចំណែក​ក្រុម​ក្រសួង​ការពារជាតិ(ទ័ព) ដែល​បាន​ឈ្នះ​ទាំង​២​ប្រកួត​កន្លង​មក​នេះ អាច​មាន​ភាគ​រយកច្រើន​ក៏​ការ​​ឈ្នះ​បាន​៣ពិន្ទុ​បន្ថែម ព្រោះ​នៅ​ថ្ងៃ​នេះ​ពួក​គេ​ត្រូវជួប​ក្រុម​វេស្ទើន ដែល​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៨ ដោយ​មាន​១ពិន្ទុ ខណៈ​ជំនួប​២​លើក​កាល​ពី​ឆ្នាំ​២០១៥ ទ័ព បាន​ឈ្នះ​ទាំង​២​ជើង​ជាមួយ​លទ្ធផល ២-១ និង ៣-២៕

តារាង​ចំណាត់​ថ្នាក់ ជា​បណ្តោះ​អាសន្ននៃ​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូនខេមបូឌាន​លីក ឆ្នាំ​២០១៦

 

Round 3 4-5 March 16
R Team P W D L F A D/G Pnt
1 Boengket Ankor FC 3 3 0 0 16 2 14 9
2 Preah Khan Reach Svay Rieng 2 2 0 0 12 3 9 6
3 National Defense Ministry 2 2 0 0 5 1 4 6
4 Phnom Penh Crown 3 1 1 1 4 3 1 4
5 Naga World FC 3 1 1 1 3 3 0 4
6 Cambodian Tiger FC 3 1 0 2 5 10 -5 3
7 Cambodian Mines Actions Center 3 1 0 2 7 14 -7 3
8 G.C of National Police 2 0 1 1 1 4 -3 1
9 Western Phnom Penh 2 0 1 1 1 7 -6 1
10 Asia Euro United 3 0 0 3 4 11 -7 0

bk-04 bk-05 bk-06