Kaka ត្រូវ​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​សាជាថ្មី ត្រៀម​ជម្រុះ​World Cup

Ricardo Kaka ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្នុង​វ័យ​៣៣​ឆ្នាំ បន្ទាប់​ពី​រសាត់​ទៅ​លេង​ដល់​ទឹកដី​អាមេរិក។

 

Kaka ត្រូវ​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​សាជាថ្មី ត្រៀម​ជម្រុះ​World Cup

 

 

អតីត​ជ័យ​លាភី​ Ballon d’Or ឆ្នាំ២០០៧ បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​លើក​ចុង​ក្រោយ កាល​ពី ប្រកួត​មិត្តភាព​ជាមួយ​អាមេរិក​ក្នុង​ឆ្នាំ២០១៥។ ខ្សែបម្រើ​ប្រយុទ្ធ​រូប​នេះ​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប Orlando City នៃ​ក្របខ័ណ្ឌ Major Leauge ដែល​រួម​មាន​អតីត​ Super Star មួយ​ចំនួន​នៅ​ទីនោះ​ដែរ​ដូចជា៖ Andrea Pirlo, Frank Lampardនិង Steven Gerrard ជា​ដើម។

 

 

បញ្ជី​ឈ្មោះ​របស់​កីឡាករ​ទាំង​២៣​រូប​ត្រូវ​បាន​លោក Dunga ជា​គ្រូ​បង្វឹក​ប្រកាស​ឲ្យ​ដឹង​ក្នុង​ពេល​ថ្មីៗ ដើម្បី ត្រៀម​ប៉ះ​អ៊ុយរុយហ្គាយ ​និង ប៉ារ៉ាហ្គាយ​នៅ​ក្នុង​ខែ​នេះ ដោយ Kaka ត្រូវ​បាន​កោះ​ហៅ​ជំនួស​ខ្សែបម្រើ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​ Roberto Firmino មក​ពី Liverpool ដែល​ត្រូវ​គ្រូ​បង្វឹក​មើល​រំលង៕

 

 

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង២៣​រូប​របស់​ប្រេស៊ីល៖

 

Kaka ត្រូវ​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​សាជាថ្មី ត្រៀម​ជម្រុះ​World Cup

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun