កុមារា​ម្នាក់ជួយ​ កាប់ចញ្ជ្រាំ​ដំឡូង​ម្តាយ​ ត្រូវកាំបិត​មុតជិត​ ដាច់ចង្អុល​ដៃ​ធ្វេង ​

ប៉ៃលិន៖ កុមារាម្នាក់របួស ជិតដាច់ចង្អុលដៃធ្វេង ត្រួវបានជីតានិងម្តាយ ដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈពេលកុមារារូបនេះ សំរាកពីការសិក្សា ទៅជួយកាប់ដំឡូង ឪពុកម្តាយនៅចំការ រួចបណ្តាលឲ្យកាំបិត មុតត្រួវចង្អុលដៃធ្វេងជិតដាច់។

ហេតុការណ៏ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងចំការនាភូមិអូរខ្ទើង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន , ហើយមានទីលំនៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

កុមារាដែលរងរបួសជិតដាច់ចង្អុលដៃធ្វេងមានឈ្មោះ ធី សុវណ្ណវត្ថានា  អាយុ១១ឆ្នាំ  ជាសិស្សថ្នាក់ទី០៥ នៅសាលាបឋមសិក្សា ហ៊ុន សែន អូរច្រា  មានទីលំនៅភូមិរោងចក្រ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសចង្អុលដៃធ្វេងជិតដាច់) ។

តាមសម្តីលោកតា ព្រំ ស៊ីថា អាយុ៦៤ឆ្នាំ ត្រួវជាជីតារបស់កុមារារងគ្រោះ បានឲ្យដឹងថា៖ មុនពេលកើតហេតុចៅរបស់គាត់បានមកលេងរូបគាត់នៅចំការកើតហេតុខាងលើ ព្រោះជាថ្ងៃឈប់សំរាក់ពីការសិក្សា លុះយករបស់របរចេញពីម៉ូតូរួចមក ក៏ទៅជួយកាប់ដំឡូងគាត់ ។

លោកតាបន្តថា៖ នៅពេលកាប់ដំឡូងបានមួយសន្ទុះ ស្រាប់តែចៅគាត់ស្រែកអូយៗ រួចរូបគាត់និងឪពុកម្តាយស្ទុះទៅមើល ក៏ឃើញមានឈាមហូរ រួចគាត់ក៏មើលដៃចៅ របស់គាត់ ស្រាប់តែឃើញចង្អុលដៃធ្វេងចៅជិតដាច់ ក៏មានការភ្ញាក់ផ្អើលឡើង នាំគ្នាដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីឲ្យក្រុមគ្រូពេទ្យ ជួយព្យាបាល ព្រមទាំងដេរភ្ជាប់ឡើងវិញ  ។ លោកតាបញ្ជាក់ប្រាប់ថា៖ ជារៀងរាល់ថ្ងៃអាទិត្យចៅរបស់គាត់តែងតែ មកលេងរូបគាត់នៅចំការ កើតហេតុខាងលើ ហើយក៏ជួយការងារផងដែរ ជាមួយគ្នានេះដែរដៃចៅរបស់គាត់ខាងធ្វេងនេះ ធ្លាប់បាក់ម្តងរួចមកហើយ  ។

ប្រភពពីក្រុមលោកគ្រូពេទ្យ ដែលបានព្យាបាលកុមារារងគ្រោះ បានឲ្យដឹងថា៖ កុមារារងគ្រោះមិនមានបញ្ហាអ្វី កើតឡើងនោះទេ តែក្រោយពីដេរស្នាមរបួសរួច គឺមិនត្រួវឲ្យកុមារារងគ្រោះលើករបស់អ្វីដែលធ្ងន់ ព្រោះវាអាចប៉ះពាលដល់ស្នាមរបួស ដូច្នោះសូមមើលថែដោយប្រុងប្រយ័ត្ន លោកគ្រូបញ្ជាក់ថា ប្រសិនបើរយៈពេល៤ទៅ៥ថ្ងៃកន្លែងរបួសអាចភ្ជាប់វិញបាននោះវាមិនអីទេ តែបើតភ្ជាប់មិនបាននោះ និងត្រួវកាត់ចេញ ហើយវានិងពិការចង្អុលដៃធ្វេងរហូត ៕

កុមារា​ម្នាក់ជួយ​ កាប់ចញ្ជ្រាំ​ដំឡូង​ម្តាយ​ ត្រូវកាំបិត​មុតជិត​ ដាច់ចង្អុល​ដៃ​ធ្វេង ​

កុមារា​ម្នាក់ជួយ​ កាប់ចញ្ជ្រាំ​ដំឡូង​ម្តាយ​ ត្រូវកាំបិត​មុតជិត​ ដាច់ចង្អុល​ដៃ​ធ្វេង ​