លេចមុខ លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុកឃ្មុំ សង្គម​ប្រជាធិបតេយ្យ​ ចុះជួបសមាជិក​នៅ​ខេត្តតាកែវ

ភ្នំពេញ ៖ បន្ទាប់ពីមាន ភាពរង្គោះរង្គើ ទាស់ទែងខ្វែងគំនិត និងបែកបាក់ផ្ទៃក្នុងកន្លងមក លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ និងថ្នាក់ដឹកនាំមួយចំនួន នៅ ថ្ងៃអាទិត្យទី ០៦ មីនា ឆ្នាំ ២០១៦ ក៏លេចមុខចុះមូលដ្ឋាន ដើម្បីជួបជាមួយសមាជិក សមាជិការបស់ខ្លួន ធ្វើនៅភូមិត្រាំ  សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

មួយរយៈកាលចុងក្រោយនេះ គេមិនសូវឃើញលោក ម៉ម សូណង់ដូ មានសកម្មភាពអ្វីជា ដំកំភួននោះឡើយហាក់ នៅស្ងៀមស្ងាត់ ខណៈបក្សដ៏ទៃទៀត មានសកម្មភាពជាញឹកញយក្នុងការចុះទៅជួបជាមួយសមាជិកនៅតាមមូលដ្ឋាន។ ការស្ងាត់ស្ងៀមរបស់លោក ម៉ម សូណង់ដូ នេះត្រូវបានមហាជន លើកឡើងនូវមតិយោបល់ ផ្សេងៗគ្នាថា (គាត់ចាស់ហើយ មិនមានកម្លាំងចុះទៅណាបាននោះទេ, សេដ្ឋកិច្ចធ្លាក់ចុះ, បញ្ហាផ្ទៃក្នុងមិនទាន់ស្រួលបួល និងមានលើកឡើងផ្សេងៗគ្នា ជាច្រើនទៀត….)៕