ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ស៊េរី ០១៦ របស់ Samsung អាច​សន្សំ​សំចៃ​អគ្គិសនី​បាន​៦៨%

ក្រុមហ៊ុន Samsung បាន​បង្ហាញ​ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ថ្មី ដែល​អាច​បញ្ចេញ​ខ្យល់​ត្រជាក់​ស្រួល សន្សំ​សំចៃ​អគ្គិសនី និង​មាន​ប្រយោជន៍​ដល់​សុខភាព​មិន​ដូច​ម៉ាស៊ីន​ត្រជាក់​ធម្មតា នៅ​ក្នុង​ពិធី​សម្ពោធ​​ផលិតផល​ថ្មី​នេះ​នៅ​សណ្ឋាគារ Himawari កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​​កន្លង​ទៅ។

 

ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ Samsung The Triangle ស៊េរី ០១៦ បំពាក់​បច្ចេកវិទ្យា​ POWERboost បង្កើត​ឡើង​ដោយ 8-Pole Inverter ធ្វើ​ឱ្យ​ខ្យល់​ត្រជាក់​ចេញ​បាន​លឿន​បំផុត​ដែល​អាច​សាយភាយ​ពេញ​បន្ទប់។ ថែម​ពី​នោះ​ បច្ចេកវិទ្យា Digital Inverter របស់ Samsung អាច​ជួយ​ម៉ាស៊ីន​ត្រជាក់​សន្សំសំចៃ​ថាមពល​អគ្គិសនី​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​រហូត​ដល់ ៦៨ ភាគរយ។

 

ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ស៊េរី ០១៦ របស់ Samsung អាច​សន្សំ​សំចៃ​អគ្គិសនី​បាន​៦៨%

Samsung The Triangle 

 

Samsung The Triangle ជា​ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ថ្មី​មាន​សំឡេង​ស្ងាត់​ និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប Virus Doctor ដែល​ជំនាញ​ខាង​កម្ចាត់​មេរោគ បាក់តេរី និង​សារធាតុ​បង្ក​អាឡែរហ្ស៊ី​បាន​ដល់​ទៅ ៩៩,៩​ភាគរយ។

 

ដោយ​ឡែក ​សម្រាប់​ម៉ាស៊ីន​ត្រជាក់​របស់ Samsung មួយ​ប្រភេទ​ទៀត​ឈ្មោះ 360 Cassette រាង​មូល​សម្រាប់​ភ្ជាប់​នឹង​ពិដាន អាច​បញ្ចេញ​ខ្យល់​ត្រជាក់​បាន​ជ្រុង ៣៦០ដឺក្រេ ខុស​ពី​ម៉ាស៊ីន​ត្រជាក់​រាង​ជ្រុង​​បច្ចុប្បន្ន ដែល​អាច​បញ្ចេញ​ខ្យល់​ត្រជាក់​បាន​តែ​ផ្នែក​ខ្លះ​នៃ​បន្ទប់​ប៉ុណ្ណោះ។ នេះ​បាន​ន័យ​ថា ទោះ​បី​អ្នក​អង្គុយ​នៅ​ត្រង់​ជ្រុង​ណាមួយ​នៃ​បន្ទប់ ក៏ 360 Cassette ជះ​ខ្យល់​ត្រជាក់​ទៅ​ដល់​ដែរ។

 

ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ស៊េរី ០១៦ របស់ Samsung អាច​សន្សំ​សំចៃ​អគ្គិសនី​បាន​៦៨%

360 Cassette 

 

តាម​រយៈ​បច្ចេកវិទ្យា​ឆ្លាតវៃ​បំពាក់​លើ​​ម៉ាស៊ីន​ត្រជាក់​ទាំង​នេះ លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក ប្រចាំ​នៅ​កម្ពុជា​ និង​ឡាវ​សង្ឃឹម​យ៉ាង​មុតមាំ​ថា វត្តមាន​ម៉ាស៊ីន​ត្រជាក់​ស៊េរី​ថ្មី​នេះ​នឹង​កាន់​តែ​លេចធ្លោ​ ហើយ​នាំ​ភាព​ជោគជ័យ​លើ​ទីផ្សារ​ម៉ាស៊ីន​ត្រជាក់​ដល់ Samsung។ លោក​ថា ក្រុមហ៊ុន​តែង​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ​និង​យល់​ច្បាស់​ពី​រាល់​តម្រូវ​ការ​ដែល​អតិថិជន​ចង់​បាន​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ។

 

ម៉ាស៊ីន​ត្រជាក់​ស៊េរី​ថ្មី​របស់ Samsung គឺ​ពិត​ជា​ជម្រើស​ល្អ​មួយ ស័ក្ដិសម​សម្រាប់​ការ​ប្រើប្រាស់​នា​អាកាស​ធាតុ​ក្តៅ ដោយ​បំពាក់​បច្ចេកវិទ្យា​ទំនើប​​ធ្វើ​ឱ្យ​សីតុណ្ហភាព​បន្ទប់​ចុះ​ត្រជាក់​លឿន ថែម​ទាំង​ជួយ​សន្សំ​សំចៃ​ថាមពល​យ៉ាង​មាន​ប្រសិទ្ធភាព​មិន​ដូច​ម៉ាស៊ីន​ត្រជាក់​ដទៃ។

 

បច្ចុប្បន្ន ម៉ាស៊ីនត្រជាក់​ទាំង​ពីរ​ប្រភេទ​នេះ មាន​ដាក់​លក់​នៅ​កម្ពុជា​ហើយ៕

 

ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ស៊េរី ០១៦ របស់ Samsung អាច​សន្សំ​សំចៃ​អគ្គិសនី​បាន​៦៨%

ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ស៊េរី ០១៦ របស់ Samsung អាច​សន្សំ​សំចៃ​អគ្គិសនី​បាន​៦៨%

ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ស៊េរី ០១៦ របស់ Samsung អាច​សន្សំ​សំចៃ​អគ្គិសនី​បាន​៦៨%

ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ស៊េរី ០១៦ របស់ Samsung អាច​សន្សំ​សំចៃ​អគ្គិសនី​បាន​៦៨%

ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ស៊េរី ០១៦ របស់ Samsung អាច​សន្សំ​សំចៃ​អគ្គិសនី​បាន​៦៨%

 

អត្ថបទ៖ ប៉ែត ផាន់និត