បណ្ដា​សណ្ឋាគារ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​​ផុត​លេខ​លើ​លោក

​បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យា​គឺ​ជាកត្តា​នាំ​មុខ​គេ​ក្នុង​ការ​សម្រួល​ដល់​សកម្មភាព​ទូទៅ​របស់​មនុស្ស​ ​ហើយ​វត្ត​មាន​របស់​មនុស្ស​យន្ត​នៅ​ក្នុង​ពិភពលោក​កាន់​តែ​មាន​ភាព​សម្បូរ​បែប​។​ ​ជា​មួយ​គ្នា​នេះ​ដែរ​ ​នៅ​ក្នុង​វិស័យ​ធុរកិច្ច​ ​គេ​ឃើញ​សណ្ឋាគារ​មួយ​ចំនួន​បាន​ជាប់​ឈ្មោះ​ជា​សណ្ឋាគារ​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ឈាន​មុខ​គេ​ផង​ដែរ​។​ ​ចង់​ដឹង​សណ្ឋាគារ​ទាំង​នោះ​មាន​នៅ​ទី​ណា​ ​ហើយ​ទំនើប​ប៉ុណ្ណា​ តោះ​ទៅ​មើល​ទាំង​អស់​គ្នា​៖​

១. The Weird Hotel, ប្រទេស​ជប៉ុន, ដំណើរ​ការ​ផ្នែក​សេវា​ទាំង​ឡាយ​គឺ​មនុស្ស​យន្ត​ជា​អ្នក​ផ្ដល់​ឲ្យ​។​

បណ្ដា​សណ្ឋាគារ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​​ផុត​លេខ​លើ​លោក
២. The W Singapore, ប្រទេស​សិង្ហបុរី, មាន​បំពាក់​ឧបករណ៍​បំពង​សម្លេង​ក្នុង​អាង​ទឹក​ ដើម្បី​ឲ្យ​ភ្ញៀវ​ទទួល​បាន​អារម្មណ៍​កាន់​តែ​ពិសេស​។​

បណ្ដា​សណ្ឋាគារ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​​ផុត​លេខ​លើ​លោក
៣. សណ្ឋាគារ​ Aloft Cupertino, ​សហរដ្ឋអាមេរិក, ​ពួក​គេ​ប្រើ​មនុស្ស​យន្ត​ស្វ័យប្រវត្ត​ឲ្យ​ដឹក​ជញ្ជូន​សម្ភារៈ​ប្រើប្រាស់​នានា​សម្រាប់​ភ្ញៀវ​។​

បណ្ដា​សណ្ឋាគារ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​​ផុត​លេខ​លើ​លោក
៤. សណ្ឋាគារ​ The Yotel, ​សហរដ្ឋអាមេរិក​, ​ប្រើប្រាស់​មនុស្ស​យន្ត​សម្រាប់​រក្សា​ទុក​នូវ​វត្ថុ​មាន​តម្លៃ​របស់​ភ្ញៀវ​ក្នុង​ទូរ​ដែក​ដោយ​ស្វ័យ​ប្រវត្តិ។​ លើស​ពី​នេះ​គ្រែ​ក្នុង​បន្ទប់​ពួក​គេ​អាច​បញ្ជា​បត់​បែន​បាន​ផង​ដែរ​។​

បណ្ដា​សណ្ឋាគារ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​​ផុត​លេខ​លើ​លោក
៥. សណ្ឋាគារ​ Hotel 1000, ​សហរដ្ឋអាមេរិក​, សណ្ឋាគារ​មួយ​នេះ​បាន​ផ្ដល់​នូវ​កន្លែង​វាយ​កូន​គោល​តាម​បែប​ឌីជីថល​ទំនើប​បំផុត​ ​ដែល​អាច​ឲ្យ​ភ្ញៀវ​អាច​លេង​បាន​ដូច​លេង​នៅ​វាល​វាយ​កូន​គោល​ពិត​ប្រាកដ​ដូច្នេះ​ដែរ​។​ លើស​ពី​នេះ​ក្នុង​បន្ទប់​របស់​ពួក​គេ​សុទ្ធ​តែ​មាន​បំពាក់​នូវ​ Sensor សម្រាប់​វាស់​នូវ​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​ភ្ញៀវ​ ​ដើម្បី​កំណត់​សីតុណ្ហភាព​ក្នុង​ផ្ទៃ​បន្ទប់​ដោយ​ស្វ័យប្រវត្ត​។​

បណ្ដា​សណ្ឋាគារ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​​ផុត​លេខ​លើ​លោក
៦. Hostel CityHub, ប្រទេស​ហូឡង់​, អនុញ្ញាត​ឲ្យ​ភ្ញៀវ​បញ្ជា​ពន្លឺ​ក្នុង​បន្ទប់​ដោយ​ប្រើប្រាស់​ App។

បណ្ដា​សណ្ឋាគារ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​​ផុត​លេខ​លើ​លោក

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ techinsider