ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

កាលពី​ថ្ងៃ​ទី​៥ មីនា រដ្ឋ​ចំនួន​៤​ធ្វើការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ ហើយ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើការ​បោះ​ឆ្នោត​សម្រាំង​ដែរ​នា​ថ្ងៃ​នោះ​ក្នុង​រដ្ឋ​៣ ។

ខាង​គណបក្ស​សាធារណរដ្ឋ លោក TED CRUZ ឈ្នះ​យ៉ាង​ស្រួល​ក្នុង​រដ្ឋ​មេន និង​រដ្ឋ​កាន់​សាស់ ខណៈ​លោក DONALD TRUMP ឈ្នះ​នៅ​រដ្ឋ​ល្វី​ហ្សា​ណា ន៉ិង​កេ​ន​ទុក​គី ។

ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​នា​ថ្ងៃ​ទី​៥ មីនា នោះ​មានការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ក្នុង​រដ្ឋ​៣ គឺ​រដ្ឋ​កាន់​សាស់ នេ​ប្រា​ស្កា និង​ល្វី​ហ្សា​ណា ។ ព្រឹទ្ធ​សមាជិក​លោក BERNIE SANDERS ឈ្នះ​គូប្រជែង​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន នៅ​រដ្ឋ​កាន់​សាស់ និង​នេ​ប្រា​ស្កា ។

សម្រាប់​លោក TED CRUZ ជា​គូប្រជែង​សំខាន់​របស់​លោក DONALD TRUMP រហូត​មក​ទល់​ពេល​នេះ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​សម្រាំង​ក្នុង​រដ្ឋ​៦ ខណៈ​លោក MARCO RUBIO ទើប​ឈ្នះ​ក្នុង​រដ្ឋ​តែ​មួយ​រួច​អភិបាល​រដ្ឋ​អូ​ហៃ​យ៉ូ លោក JOHN KASICH ពុំ​ទាន់​ឈ្នះ​ក្នុង​រដ្ឋ​ណាមួយ​នៅឡើយ ។ លោក DONALD TRUMP ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​មក​ទល់​ពេល​នេះ​ឈ្នះ​ក្នុង​រដ្ឋ​១២​ហើយ ។

ការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៨ មីនា ក្នុង​រដ្ឋ​មី​ជី​ហ្គេ​ន មី​ស៊ី​ស៊ី​ពី អីុដា​ហូ និង​ហា​វ៉ៃ មុន​ការ​បោះ​ឆ្នោត​សម្រាំង​ពិសេស​ថ្មី​នា​ថ្ងៃ​ទី​១៥ មីនា ក្នុង​រដ្ឋ​ធំ​៥ ក្នុង​នោះ​មាន​រដ្ឋ​ផ្លា​រី​ដា​ដែរ ។

ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី​ហ៊ី​ល ឡា​រី គ្លី​ន​តុ​ន តាម​មើល​សន្ទុះ​ហាក់​កាន់តែ​មាន​ប្រៀប ខណៈ​លោក SANDERS ហាក់ដូច ចុះ​ថយ ព្រោះ​ពួក​ស្បែក​ខ្មៅ​គាំទ្រ​លោកស្រី​ហ៊ី​ល ឡា​រី ច្រើន ៕