វិធី​បង្ការ និង​ការពារ ជំងឺ​គ្រុនផ្តាសាយ​

វិធី​បង្ការ និង​ការពារ ជំងឺ​គ្រុនផ្តាសាយ​

​គ្រុនផ្តាសាយ ជំងឺ​ដែល​ងាយ​កើត​ជា​ទីបំផុត ជាពិសេស ទៅលើ​មនុស្ស​ចាស់ អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ និង​កុមារ​។ បញ្ហា​ដែល​គេ​ច្រើន​ជួបប្រទះ​ជាងគេ គឺ​ការ​ឈឺបំពង់ក រលាក​ច្រមុះ និង​វ​បត្តិ​ផ្លូវដង្ហើម​។  ការអនុវត្ត​អនាម័យ​បាន​ខ្ជាប់ខ្ជួន នឹង​អាច​ការពារ​អ្នក ពី​ជំងឺ​នេះ​បាន ៖
១ . លាងដៃ​ឲ្យ​ស្អាត​
​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព និង​ងាយស្រួល​បំផុត ក្នុង​ការបង្ការ​ជំងឺ​គ្រុនផ្តាសាយ គឺ​ការសម្អាត​ដៃ​ឲ្យបាន​ស្អាត និង​ញឹកញាប់​តាម​ដែល​អាច​ធ្វើទៅបាន ពីព្រោះ​វា​អាច​កាត់បន្ថយ​មេរោគ និង​បាក់តេរី ដែល​បង្ក​ជា​ជំងឺ​នេះ​បាន​។​
-​    ​ចូរ​លាងដៃ​នឹង​សាប៊ូ ដោយ​ត្រូវ​ដុស ឲ្យបាន​គ្រប់​កន្លែង ដូចជា ម្រាមដៃ គន្លាក់​ដៃ ក្រចក និង​បាតដៃ​
-​    ​ជូត​ដៃ​ឲ្យ​ស្ងួត បន្ទាប់​ពី​លាងដៃ​រួច​។​

២. គ្រប​ច្រមុះ និង​មាត់​របស់​អ្នក​
​ចូរ​យកដៃ​បិទមាត់ និង​ច្រមុះ ពេល​អ្នក​ក្អក ឬ​កណ្តាស់ ដើម្បី​កាត់បន្ថយ ការចម្លង​មេរោគ​។​

៣. នៅ​ឲ្យ​ឆ្ងាយ​ពី​ទីប្រជុំជន​
​ជា​ការពិត ជំងឺ​ផ្តាសាយ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត បាន​យ៉ាង​ងាយ ដូច្នេះ បើ​អ្នក​មិនសូវ​ស្រួលខ្លួន ចូរ​នៅ​ឲ្យ​ឆ្ងាយ ពី​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន​កកកុញ ដើម្បី​កាត់បន្ថយ ការប្រឈមមុខ​។​
•​    ​ចូរ​លាងដៃ​របស់​អ្នក ក្រោយ​ពី​ប៉ះពាល់​របស់ ឬ​កន្លែង ដែល​មាន​មនុស្ស​ប៉ះពាល់​ច្រើន ដូចជា ដៃ​ទ្វារ ទ្វារ​បន្ទប់ទឹក បង្កាន់ដៃ​ជណ្តើរ និង​រទេះរុញ​ក្នុង​ផ្សារ​ទំនើប​ជាដើម​។​
•​    ​បើ​អ្នក​មាន​អារម្មណ៍​ថា​ឈឺ​ហើយ អ្នក​គួរតែ​សម្រាក​នៅក្នុង​ផ្ទះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។