តារាកំប្លែង ស្រីអ៊ីត ត្រៀម ១០ ម៉ឺនដុល្លារសាងសង់វីឡានៅស្រុក

6 Videos

តារាសម្តែងម្ញិកម្ញក់គួរឱ្យក្នាញ់ ស្រីអ៊ីត ធ្លាប់បានប្រាប់«ប្រជាប្រិយ»ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងរកចំណូលពីការងារសិល្បៈកើនឡើងជាលំដាប់ ទាំងកំប្លែង កាត់សក់ វង្សតន្រ្តី និង ចេញច្រៀងតាមការប្រគុំតន្រ្តីនៅបណ្តាខេត្តនានា ដែលជួយធ្វើឱ្យគ្រួសាររបស់នាងកាន់តែមានជីវភាពធូរធាជាងមុនថែមមួយកម្រិតទៀត ។

តារាកំប្លែង ស្រីអ៊ីត ត្រៀម ១០ ម៉ឺនដុល្លារសាងសង់វីឡានៅស្រុក

M88

ទន្ទឹមនឹងនេះ ស្រីអ៊ីត ក៏បានបន្តប្រាប់ថា មួយរយៈកន្លងមកនេះ មានតារាៗជាច្រើន បាននាំគ្នាទិញផ្ទះនៅរាជធានីភ្នំពេញ តែសម្រាប់រូបនាងមិនបានទិញផ្ទះនៅភ្នំពេញដូចគេទេ គឺនាងសុខចិត្តយកលុយមកសាងសង់ផ្ទះនៅស្រុកល្អជាង ។ ការធ្វើផ្ទះនៅស្រុក នាងមានទំនុកចិត្តច្រើន ព្រោះបាននៅជិតសាច់ញាតិ ហើយនាងក៏មានមុខរបរនៅស្រុកកំណើតនេះជាច្រើន ម្យ៉ាងទៀតនាងក៏រស់នៅផ្ទះឯស្រុកច្រើនជាងនៅផ្ទះជួលភ្នំពេញផងដែរ ។

តារាកំប្លែង ស្រីអ៊ីត ត្រៀម ១០ ម៉ឺនដុល្លារសាងសង់វីឡានៅស្រុក

ស្រីអ៊ីត បានបន្តថា នៅពេលនេះ នាងបានត្រៀមលុយចំនួន ១០ ម៉ឺនដុល្លារ ទុកសម្រាប់សងផ្ទះវីឡាមួយនៅស្រុក ដែលគ្រោងដំណើរការនៅពេលឆាប់ៗខាងនេះ ហើយផ្ទះនេះនាងមិនបានខ្ចីលុយមកពីណាទេ គឺជាលុយចេញពីកម្លាំងញើសឈាមរបស់នាង និង ប្តីដែលបានសន្សំជាច្រើនឆ្នាំមកនេះ ។

តារាកំប្លែង ស្រីអ៊ីត ត្រៀម ១០ ម៉ឺនដុល្លារសាងសង់វីឡានៅស្រុក

ស្រីអ៊ី ថានៅពេលផ្ទះវីឡារបស់នាងសាងសង់រួចរាល់ហើយនោះ នាងនឹងធ្វើពិធីឡើងគេហដ្ឋាមួយនេះ ដោយហៅអ្នកសិល្បៈជាច្រើន ចូលរួមជាភ្ញៀវកិត្តិយស។ ប៉ុន្តែពេលវេលានេះ នាងមិនទាន់ហ៊ានកំណត់ធ្វើនៅក្នុងខែណានោះទេ គឺរង់ចាំផ្ទះសាងសង់បានប្រមាណជា ៨០ ភាគរយសិន ទើបអាចកំណត់បាន ៕ ប្រមាញ់ តារា