ឪពុក លីន​ដា មិនសូវ​សប្បាយចិត្តជាមួយសាន់ដេ

6 Videos

​តារាចម្រៀង កញ្ញា សួន លីន​ដា ហៅ លីន​ដា បាន​ចូលធ្វើ​កុងត្រា​ឱ្យ​ផលិតកម្ម សាន់​ដេ មាន​រយៈពេល​ប្រមាណ​ជិត​បួន​ឆ្នាំ​មកហើយ តែ​ការបង្ហាញ​វត្តមាន ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ​នេះ លីន​ដា ទទួលបាន​ការលើកស្ទួយ​មាន​បទ​ចម្រៀង​ល្អៗ​ច្រៀង​តែ​ពីដំបូង មិន​ខុសពី​ការវាសស្ទង់​សមត្ថភាព​របស់​នាង​នោះទេ​ ។​ ជាក់ស្តែង​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ ទោះជា លីន​ដា មាន​បទ​ចម្រៀង​ដាក់លក់​លើ​ទីផ្សារ​យ៉ាងណាក្តី តែ​បទ​ចម្រៀង​របស់​នាង​មិន​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ឡើយ ​។

ឪពុក លីន​ដា មិនសូវ​សប្បាយចិត្តជាមួយសាន់ដេ

M88

​បញ្ហា​នេះ​នៅពេល​ជួប​សម្ភាស​ជាមួយ​កញ្ញា លីន​ដា កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ក្នុង​កម្ម​វី​ធី​ថត MV វ៉ុល​ចូលឆ្នាំ លីន​ដា បាន​ប្រាប់ថា នាង​នៅតែមាន​បទ​ចម្រៀង​ចេញលក់​បន្តកន្ទុយ​គ្នា​ដែរ ។​ ប៉ុន្តែ​បទ​ចម្រៀង​របស់​នាង​ចុងក្រោយ​នេះ ហាក់​មិនសូវ​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ឡើយ ព្រោះ​មាន​អ្នកគាំទ្រ​តិចជាង ពេលដែល​នាង​ចូល​ច្រៀង​នៅ​សាន់​ដេ​ដំបូង​ ។ ដោយឡែក​ឪពុក​របស់ លីន​ដា វិញ បាន​អះអាងថា កូនស្រី​របស់លោក​គឺមាន​ទឹកដម​សំឡេង​ពិ​រោះ និង​ច្រៀង​បាន​ច្រើន​រស់ជាតិ តែ​មួល​ហេតុ ដែល​ធ្វើ​ឲ្យ​នាង​ធ្លាក់​ប្រ​ប្រិយភាព​មួយរយៈ​មកនេះ គឺ​មកពី​នាង​មិនសូវមាន​បទ​ចម្រៀង​ល្អៗ​ច្រៀង​។​

ឪពុក លីន​ដា មិនសូវ​សប្បាយចិត្តជាមួយសាន់ដេ

លោក​បាន​បន្តទៀតថា ការរៀបចំ​បទ​ចម្រៀង​មកឱ្យ​កូនស្រី​របស់លោក គឺ​នៅលើ​ផលិតកម្ម ជា​អ្នកចាត់ចែង ពោលគឺ​លោក​មិនដែល​ហ៊ាន​រក​បទ​ចម្រៀង​ពី​អ្នកនិពន្ធ ខាងក្រៅ​មក​នោះទេ​ ។ ប៉ុន្តែ​បទ​ចម្រៀង ដែល​កូនស្រី​លោក​ច្រៀង​ចុង​ក្រោយនេះ​មិនសូវ​ល្អ ទាំង​មេ​ឡូ​ឌី និង​ប៉ា​រ៉ូ ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​រាង​ស្ងប់ស្ងាត់​ជាង​ពេលមុន​ ។

ឪពុក លីន​ដា មិនសូវ​សប្បាយចិត្តជាមួយសាន់ដេ

​ទន្ទឹមនឹង​ការបង្ហាញ​ប្រាប់​នេះដែរ ឪពុក​របស់ លីន​ដា ក៏បាន​បញ្ជាក់ថា លោក​មិនសូវ​សប្បាយចិត្ត​ទេ នៅពេល ដែល​ឃើញ​បទ​ចម្រៀង​កូនស្រី​មិនសូវ​ល្អ ដូច្នេះហើយ នៅពេលនេះ លោក​ក៏បាន​ពឹងពាក់​អ្នកនិពន្ធ​ខាងក្រៅ​ផលិតកម្ម ដើម្បី​និពន្ធ​បទ​ចម្រៀង​ឱ្យ​កូនស្រី​លោក ដើម្បី​ពង្រីក​ការចាប់អារម្មណ៍​ជាថ្មី​ម្តងទៀត​ ៕ ប្រមាញ់ តារា