“Gods of Egypt” មិន​អាច​បញ្ចាំង​នៅ​អង់គ្លេស ក្រោយ​ក្លាយ​ជា​ភាពយន្ត​ខាត​ខ្លាំង​ជាង​គេ​នៅ​អាមេរិក

ខ្សែ​ភាពយន្ត​បែប​ព្រេង​និទាន “Gods of Egypt” របស់​តារា​សម្ដែង Gerard Butler នឹង​មិន​អាច​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​នានា​នៅ​ចក្រភព​អង់គ្លេស​ឡើយ។

 

“Gods of Egypt” មិន​អាច​បញ្ចាំង​នៅ​អង់គ្លេស ក្រោយ​ក្លាយ​ជា​ភាពយន្ត​ខាត​ខ្លាំង​ជាង​គេ​នៅ​អាមេរិក

 

ខ្សែ​ភាពយន្ត​ដែល​ទទួល​បាន​ការ​រិះគន់​ខ្លាំង​បំផុត​សម្រាប់​ការ​ជ្រើសរើស​តួ​អង្គ​ស្បែក​ស​ឲ្យ​ដើរ​តួ​ជា​ជនជាតិ​អេហ្ស៊ីប​នេះ ត្រូវ​បាន​គេ​ចាត់​ទុកជា​​ភាពយន្ត​ខាត​បង់​ខ្លាំង​បំផុត​ប្រចាំ​ឆ្នាំ​២០១៦ លើ​តារាង​ Box Office អាមេរិក ក្រោយ​ពី​ការ​ដាក់​បញ្ចាំង​សប្ដាហ៍​មុន។

 

ចំណាយ​ដើម​ទុន​អស់ ១៤០លាន​ដុល្លារ “Gods of Egypt” បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​លើ​តារាង Box Office សប្ដាហ៍​មុន ប៉ុន្តែ​អាច​រក​ចំណូល​បាន​ត្រឹម​តែ​១៤លាន​ដុល្លារ​ប៉ុណ្ណោះ​​នៅ​ពេល​នោះ។ គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​មីនា ​ភាពយន្ត​នេះ​អាច​រក​ចំណូល​បាន​ត្រឹម​តែ ៤៣លាន​ដុល្លារ​ប៉ុណ្ណោះ ពី​ការ​បញ្ចាំង​នៅ​ប្រទេស​ផ្សេង​ៗ​ជុំវិញ​ពិភពលោក។ ​​

 

បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ចែកចាយ​ភាពយន្ត​នៅ​អង់គ្លេស​សម្រេច​ចិត្ត ដក​ខ្សែ​ភាពយន្ត​នេះ​ពី​រោងភាពយន្ត​វិញ​មុន​ការ​ចាក់​បញ្ចាំង ៕

 

ចុចអាន៖ទម្លាយ​ប្រវត្តិតារា​កូន​កាត់​ខ្មែរ Elodie Yung ​​តួ​ឯក​ស្រី​ម្នាក់​ក្នុង​រឿង “Gods of Egypt”

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ indianexpress