ប្រទះ​ឃើញ​កាក់​សតវត្ស​ទី១៧ ដល់១៩ មាន​ចម្លាក់​យាន​មនុស្ស​ក្រៅ​ភព

កាក់​សម័យ​បុរាណ​ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​មក​ហើយ មាន​បង្ហាញ​ពី​ភស្តុតាង​នៃ​ការ​ចុះ​មក​ភព​ផែនដី របស់​មនុស្ស​ក្រៅ​ភព។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​អង្កេត UFO បាន​អះអាង។

 

 

ប្រទះ​ឃើញ​កាក់​សតវត្ស​ទី១៧ ដល់១៩ មាន​ចម្លាក់​យាន​មនុស្ស​ក្រៅ​ភព

 

 

ការ​ហ៊ាន​អះអាង​ដូច្នេះ​បន្ទាប់​ពី​គេ​រក​ឃើញ​កាក់​នៅ​ប្រទេស​បារាំង​សម័យ​បុរាណ​ ចន្លោះ​ពី​ឆ្នាំ ១៦៨០ ដល់ ១៨៥៦ (ស.វ​ទី ១៧ ដល់ ស.វទី១៩) មាន​ឆ្លាក់​រូប​ដែល​មាន​សណ្ឋាន​ជា​យាន​មនុស្ស​ភព​ក្រៅ​ហោះ​លើ​មេឃ។ តាម​ការ​សិក្សា កាក់​បុរាណ​ដ៏​ចម្លែក​ខាង​លើ​ មិនមែន​ប្រើ​សម្រាប់​ចាយ​វាយ​សម័យ​មុន​នោះ​ទេ តែ​គឺជា​កាក់​ដែល​គេ​ប្រើ សម្រាប់​រាប់ ឬ​លេង​ក្នុង​ល្បែង​កាស៊ីណូ។

 

 

លោក Scott C Waring អ្នក​ជំនាញ​ខាង​មនុស្ស​ក្រៅ​ភព (Alien) បាន​និយាយ​ថា រូប​ដែល​មាន​សណ្ឋាន​ដូច ថាស​ហោះ (UFO) នៅ​លើ​កាក់​អាច​ជា​ភស្តុតាង​បន្ថែម​បង្ហាញ​ថា ការ​សង្ស័យ​ថា លើ​វត្តមាន​នៃ​មនុស្ស​ក្រៅ​ភព ត្រូវ​បាន​មនុស្ស គិត​តាំង​ពី​សម័យ​ដើម​មក​ម្ល៉េះ។

 

 

កាក់​បុរាណ​ដែល​គេ​រក​ឃើញ​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ដាក់​លក់ នៅ​លើ​គេហទំព័រ Ebay ក្នុង​តម្លៃ ចាប់​ពី ២០​ដុល្លារ​ទៅ ៥០០​ដុល្លារ​អាមេរិក អាស្រ័យ​លើ ភាព​នៅ​ថ្មី​របស់​វា៕

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Mirror