លក្ខណៈ​ពិសេស​ ៨ យ៉ាង ដែលជំរុញ​ឲ្យ​ស្មាតហ្វូន ​Huawei Mate 8 លក់ដាច់​ខ្លាំង​ និង អស់​ពីស្តុក​

ភ្នំពេញ៖ ស្វាតហ្វូនដែលទើបនឹង ចេញលក់នៅ តាមទីផ្សារ Huawei Mate 8 ត្រូវបានអតិថិជន សរសើរមិនដាច់ពីមាត់ និង ទិញយកទៅប្រើប្រាស់ រហូតដល់អស់ពីស្តុក ដោយសារលក្ខណៈ ៨ យ៉ាងដែលនឹកស្មានមិនដល់។

Huawei គឺជាក្រុមហ៊ុនស្មាតហ្វូន លំដាប់ថ្នាក់លេខ3 ក្នុងពិភពលោកនិង ជាម៉ាកស្មាតហ្វូនដែលបាននឹងកំពុងប្រកួតប្រជែងខ្លាំង ដោយមានការគាំទ្រពី ម្ចាស់ហាងគ្រប់ ទីកន្លែង និងទទួល នូវការពេញនិយមយ៉ាងខ្លាំងពីអតិថិជននៅកម្ពុជា នៅទូទាំង ២៥ ខេត្តក្រុង។

លក្ខណៈពិសេសទាំង ៨ យ៉ាងនោះ រួមមានដូចជា៖

១. សុវត្ថិភាពខ្ពស់ ងាយស្រួលប្រើ និងផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ Huawei Mate 8សូមណែនាំនូវប្រព័ន្ធសុវត្ថិភាពស្កេនម្រាមដៃថ្មីជំនាន់ទី 2 ជាមួយបច្ចេកវិជ្ជាការពារ ល្អឥតខ្ចោះ ផ្តល់នូវសុវត្ថិភាព ខ្ពស់ជាងមុន ។ ការរចនាសេនស័រថ្មី បានបង្កើន ល្បឿនដោះសោ 100% ដែលផ្តល់នូវភាពងាយស្រួលក្នុងការរក្សាទុករូបថត វីដេអូ ឯកសារ និង មានមុខងារជាច្រើន ទៀត ដោយប្រើក្រយ៉ៅដៃយ៉ាងងាយស្រួល និងលឿនបំផុតត្រឹមតែ 0.5 វិនាទី សម្រាប់ថតសែលហ្វី  លើកទូរស័ព្ទ និងបិទម៉ោងរោទ៍។

២. រូបរាងរចនាឡើងយ៉ាងឆើតឆាយ និងល្អឥតខ្ចោះ ទូរស័ព្ទ Huawei Mate 8 រចនាឡើងយ៉ាងស្រស់ស្អាត ភ្លឺរលោង មានអេក្រង់ការពារពន្លឺទំហំ 6 អ៊ីញ ដ៏គួរឲ្យទាក់ទាញ ជាមួយកម្រិតពណ៌ដិត 95 ភាគរយ ទូរស័ព្ទ មានទំហំស្តើង ស្រាល និងអេក្រង់ធំ ងាយស្រួលប្រើ។ លើសពីនេះ ជ្រុងមុខកាត់ 2.5D មានរាងកោងផលិតពីលោហៈ អាលុយមីញ៉ូម មាំធុន ដូចដែកថែប ធ្វើឲ្យទូរស័ព្ទនេះ កាន់តែស្រស់ស្អាត ភ្លឺរលោងនិងងាយស្រួលកាន់ ។

៣. ល្អឥតខ្ចោះសម្រាប់ការថតរូប
ជាមួយកាមេរ៉ាសេនស័រស៊េរីថ្មីដ៏មានអានុភាពកាមេរ៉ាក្រោយទំហំ 16MP កាមេរ៉ាមុខទំហំ 8MP និងមុខងារកាមេរ៉ាដ៏ឆ្លាតវៃដូចជា ការចាប់លំនឹងរូបភាព (OIS) និងសេនស័រចាប់រួបភាព (ISP)ស៊េរីថ្មីរបស់Huawei ធ្វើឲ្យទូរស័ព្ទ Mate 8 អាចផ្តិចយកគ្រប់រូបភាពបានយ៉ាងច្បាស់ល្អឥតខ្ចោះ។ Mate 8 បន្ថែមនូវ បច្ចេកវិទ្យា Focus បានលឿន (Fast and All-focus) ថតច្បាស់ក្នុងទីងងឹត (Low light situation) ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ កំរិតអាជីពថតបានលឿន មុខងារថតវីដេអូយឺតៗ (Slow motion) មុខងារថតវីដេអូលឿន (Time-lapse)  និងបំពាក់នូវមុខងារ ជាកាមេរ៉ាអាជីព (Professional functions) ដូចជា ការជ្រើសរើស ISO, S, EV, AF, WB... ស្មើនឹងលោកអ្នកមានកាមេរ៉ាអាជីព នៅជាប់ខ្លួន។

៤. ល្អឥតខ្ចោះសម្រាប់ការបង្ហាញស្ទីលផ្ទាល់ខ្លួនរបស់អ្នកHuawei Mate 8 មិនត្រឹមតែជួយដល់ ការងារមុខជំនួញប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវភាពរីករាយ ពេលបានកាន់ប្រើក្នុងដៃ។ វាមានកម្រាស់ស្តើងត្រឹមតែ 7.9mm គឺស្តើងជាង Mate 7 ដល់ទៅ 0.4mm ។ ការប្រើបច្ចេកវិជ្ជាបង្ហាប់ អោយលោហៈធាតុមាំតាន់ ធ្វើអោយតួ លោហៈធាតុមាំតាន់ បានធ្វើឲ្យទូរស័ព្ទ Mate 8 មានរូបរាងហាប់ ស្តើងនិងស្រាលប្រកបដោយស្ទីលគួរឲ្យទាក់ទាញ និងទាន់សម័យបំផុត ជាងទូរស័ព្ទដទៃទៀត ។តួទូរស័ព្ទ Mate 8 អាចបញ្ចេញពន្លឺ យ៉ាងភ្លឺរលោង ការបញ្ជូលគ្នារវាងបច្ចេកវិជ្ជាបញ្ចូលគ្នា បានប្រែក្លាយទូរស័ព្ទមានរូបរាងកាន់តែ ស្រស់ស្អាត ភ្លឺរលោង ប្រកបដោយស្ទីលគួរឲ្យទាក់ទាញ និងទាន់សម័យបំផុត។

៥. ដំណើរការល្អឥតខ្ចោះHuawei Mate 8 គឺជាស្មាតហ្វូនដំបូងគេដែល ប្រើបន្ទះឈីប Kirin 950 ដែលជា Huawei CPU ចុងក្រោយបំផុត ដែលអាចដំណើរការបាន ពេញ 100 ភាគរយ ហើយដំណើរការ GPU ដល់ 125 ភាគរយ និងប្រសិទ្ធភាពដំណើរការដល់ 70ភាគរយ បើធៀបនឹងបន្ទះឈីប Kirin 950 ។ វាត្រូវបាន រចនាឡើងដើម្បីឲ្យមានតុល្យភាព នៃប្រសិទ្ធភាពដំណើរការនៅពេលមានដំណើរការខ្ពស់ តាមរយៈ អង្គដំណើរការ 4 x A72 2.3 GHz និង 4 x A53 1.8 GHz ជាមួយនឹង RAM 4GB និងទំហំម៉ាស៊ីន ROM 64 GB ដើម្បីធានាបាននូវល្បឿនដំណើរការលឿនជានិច្ច។

៦. រចនាឡើងសម្រាប់តំរូវការអាជីវកម្មយ៉ាងល្អឥតខ្ចោះបន្ថែមលើបច្ចេកវិជ្ជាថ្មីៗជាច្រើន ទូរស័ព្ទ Huawei Mate 8 មានលក្ខណៈពិសេសដ៏ល្អ ឥតខ្ចោះដែល អាចជួយឲ្យលោកអ្នកទទួលបានជោគជ័យក្នុងផ្នែកអាជីវកម្ម។ ព្រោះវាបាន បំពាក់នូវមីក្រូហ្វូនអាចស្រូបសំឡេង បានចម្ងាយ៣ ម៉ែត្រ ឧបករណ៍បំពងសំឡេង ច្បាស់ល្អមានថាមពលខ្ពស់មីក្រូហ្វូនស្រូប សំឡេងបាន ១២០ដឺក្រេ និងប្រព័ន្ធកាត់បន្ថយសំឡេង រំខានដ៏វៃឆ្លាត ដែលងាយស្រួលក្នុងការបើក កិច្ចប្រជុំតាមទូរស័ព្ទ។ ជាពិសេស លោកអ្នកអាចថតការសន្ទនា ដែលមានមីក្រូហ្វូនចំនួន ៣ ដែល អាចថតសំឡេងនៃការសន្ទនា និងអាចចាក់ស្តាប់ឡើងវិញ ដោយផ្ទាល់ បាន។
Huawei Mate 8 គឺជាឧបករណ៍ដ៏វៃឆ្លាត និងមានកម្មវិធី Knuckles អ្នកអាចប្រើក្រញរដៃ ដើម្បីកាត់ តម្រឹម និងកែសម្រួល រូបថតរបស់អ្នក កត់ត្រាពីអេក្រង់ និងកាត់តវីដេអូ និងអាចចែករំលែក រាល់ ទិន្នន័យ ។ លើសពីនេះទៅទៀត លោកអ្នកអាចប្រើក្រញររឺខ្នងម្រាណដៃ ដើម្បីបញ្ជារដូចជា គួរអក្សរ M ដើម្បីចូលទៅភ្លេង គួរអក្សរ C ដើម្បីចូលទៅកាមេរ៉ា  គួរអក្សរ E ដើម្បីចូលទៅ អ៊ីនធើណិត គួរអក្សរ W ដើម្បីចូលមើលអាកាសធាតុ ។   

៧. រចនាឡើងដើម្បីប្រសិទ្ធភាពល្អឥតខ្ចោះHuawei Mate 8 បំពាក់នូវថ្មដែលមានថាមពលខ្ពស់ ៤០០០ mAH ផ្ដល់នូវប្រសិទ្ធភាព ថាមពលឈាន
មុខគេដែលអាចប្រើបានលើសពីពីរថ្ងៃសម្រាប់ការប្រើប្រាស់ធម្មតា។ ហើយមានបច្ចេកវិជ្ជាសាកថ្ម លឿន សម្រាប់ថាមពលប្រើប្រាស់ ក្នុងមួយថ្ងៃគឺគ្រាន់តែសាកត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ដែលលឿន ជាងស្មាតហ្វូនម៉ាកផ្សេងៗ រហូតដល់ ១០៥ ភាគរយ។ Huawei Mate 8 ក៏មានស្រទាប់ មេកានិច បន្ថយកម្តៅចំនួន៦ស្រទាប់ដែល
អាចការពារកម្តៅខ្លាំង និងប្រើប្រាស់ ថាមពលតិច។

៨. ល្អឥតខ្ចោះសម្រាប់ពាណិជ្ជករដែលធ្វើដំណើរជុំវិញពិភពលោកនៅពេលអ្នកធ្វើដំណើរទៅក្រៅប្រទេស អ្នកអាចពឹងផ្អែកលើមិត្ត Mate 8 របស់អ្នក។ ព្រោះទូរស័ព្ទ Mate 8 អាចប្រើហ្រ្វេកង់បានច្រើនជាងទូរស័ព្ទស៊ីមពីរដទៃទៀត ដែលជួយឲ្យអ្នកអាច រីករាយនឹងសេវា Roaming ល្បឿន 4G និងការតភ្ជាប់ល្បឿនលឿននៅជាង២០០ ប្រទេស។ នេះជាទូរស័ព្ទដ៏ល្អ សម្រាប់ពាណិជ្ជករដែលធ្វើដំណើរជុំវិញពិភពលោក។ភាពល្អឥតខ្ចោះទូរស័ព្ទ Huawei Mate 8 បានទទួលការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅក្នុង ពិព័រណ៍អេឡិចត្រូនិក CES ប្រចាំឆ្នាំ ២០១៦។ បណ្តាអ្នកនិពន្ធ និងសារព័ត៌មានល្បឺៗនៅលើ ពិភពលោក បានចាត់ទុកថា ទូរស័ព្ទ Huawei Mate 8 ជា "ស្មាតហ្វូនដ៏គួរឲ្យចាប់អារម្មណ៍" ដោយអះអាងថា វាមានអេក្រង់ល្អ អស្ចារ្យ ថាមពលថ្មល្អឥតខ្ចោះ ការរចនាល្អឯក កម្មវិធី ស្កេនម្រាមដៃមានល្បឿនលឿន ដែលល្អលើសស្មាតហ្វូនដទៃ នៅលើទីផ្សារបច្ចុប្បន្ន ។ការរចនាយ៉ាងល្អឯក រាងស្តើងឆើតឆាយ មុខងារល្អឥតខ្ចោះ លក្ខណៈពិសេសៗកម្រិត កំពូល និងពេញដោយអត្ថប្រយោជន៍ជាច្រើន ជាហេតុផលធ្វើឲ្យទូរស័ព្ទ Huawei Mate 8 ទទួលបាន ពានរង្វាន់ចំនួន 16 ដូចជា
"រង្វាន់ទូរស័ព្ទដៃល្អបំផុត" "រង្វាន់ស្មាតហ្វូនល្អបំផុត" "ពានរង្វាន់ ស្មាតហ្វូនល្អបំផុតក្នុងពិព័រណ៍អេឡិចត្រូនិក CES"
និងរង្វាន់ជាច្រើនទៀត។

សូមទស្សនា វីដេអូក្លីបខាងក្រោមនេះ៖

លក្ខណៈ​ពិសេស​ ៨ យ៉ាង ដែលជំរុញ​ឲ្យ​ស្មាតហ្វូន ​Huawei Mate 8 លក់ដាច់​ខ្លាំង​ និង អស់​ពីស្តុក​