លក្ខណៈ​ពិសេស​ ៨ យ៉ាង​របស់ Huawei Mate 8 ដឹង​ហើយ​ចង់​ប្រើ​តែ​ម្ដង

ក្រុមហ៊ុន​ស្មាតហ្វូន​លំដាប់​ថ្នាក់​ទី​៣​ក្នុង​ពិភពលោក Huawei  បាន​សម្ពោធ​កំពូល​ស្មាតហ្វូន​ស៊េរី​ថ្មី​បំផុត​របស់​ខ្លួន​ Huawei Mate 8 កាល​ពី​ចុង​ខែ​មុន​នេះ។ ខាង​ក្រោម​នេះ ជា​លក្ខណៈ​ពិសេស​៨​យ៉ាង​របស់ Mate 8 ដឹង​ហើយ​ចង់​ប្រើ​តែ​ម្ដង៖

 

លក្ខណៈ​ពិសេស​ ៨ យ៉ាង​របស់ Huawei Mate 8 ដឹង​ហើយ​ចង់​ប្រើ​តែ​ម្ដង

 

១. សុវត្ថិភាព​ខ្ពស់ ងាយ​ស្រួល​ប្រើ

Huawei Mate 8 បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ស្កែន​ក្រយៅដៃ​ថ្មី​ជំនាន់​ទី​២ ផ្ដល់​សុវត្ថិភាព​ខ្ពស់​ជាង​មុន។ ការ​រចនា​ sensorថ្មី បាន​បង្កើន​ល្បឿន​ដោះ​សោ​១០០% ដែល​ងាយ​ស្រួល​រក្សា​ទុក​រូប​ថត វីដេអូ ឯកសារ និង​មាន​មុខងារ​ជា​ច្រើន​ទៀត ដោយ​ប្រើ​ក្រយៅ​ដៃ​យ៉ាង​ងាយស្រួល និង​លឿន​បំផុត​ត្រឹម​តែ ០,៥ វិនាទី សម្រាប់​ថត​ Selfie  លើក​ទូរសព្ទ និង​បិទ​ម៉ោង​រោទ៍​។

 

២. មុខងារ​ថត​រូប​ដ៏​អស្ចារ្យ

កាមេរ៉ា​ក្រោយ​ទំហំ 16MP កាមេរ៉ា​មុខ​ទំហំ 8MP និង​មុខងារ​កាមេរ៉ា​ដ៏​ឆ្លាត​វៃ​ ដូចជា ចាប់​លំនឹង​រូបភាព (OIS) និង​ sensor ចាប់​រួបភាព (ISP) ស៊េរី​ថ្មី​របស់ Huawei ធ្វើ​ឲ្យ​ Mate 8 អាច​ផ្តិច​យក​គ្រប់​រូបភាព​បាន​យ៉ាង​ច្បាស់​ល្អ។ Mate 8 បន្ថែម​បច្ចេកវិទ្យា Focus បាន​លឿន (Fast and All-focus) ថត​ច្បាស់​ក្នុង​ទី​ងងឹត (Low light situation) ជាមួយ​នឹង​បច្ចេកវិទ្យា​ថ្មីៗ​កម្រិត​អាជីព​ ថត​បាន​លឿន មុខងារ​ថត​វីដេអូ​យឺតៗ (Slow motion) មុខងារ​ថត​វីដេអូ​លឿន (Time-lapse)  និង​បំពាក់​មុខងារ ជា​កាមេរ៉ា​អាជីព (Professional functions) ដូចជា ការ​កំណត់ ISO, S, EV, AF, WB… ស្មើ​នឹង​លោក​អ្នក​មាន​កាមេរ៉ា​អាជីព​នៅ​ជាប់​ខ្លួន​។

 

៣. រូបរាង​រចនា​ឡើង​ឆើតឆាយ

​Mate 8 រចនា​ឡើង​យ៉ាង​ស្រស់ស្អាត ភ្លឺរលោង មាន​អេក្រង់​ការពារ​ពន្លឺ​ទំហំ ៦ អ៊ី​ញ ជាមួយ​កម្រិត​ពណ៌​ដិត​៩៥%។ វា​មាន​ទំហំ​ស្តើង ស្រាល និង​អេក្រង់​ធំ ងាយស្រួល​ប្រើ​។ ជ្រុង​មុខ​កាត់ 2.5D មាន​រាង​កោង​ផលិត​ពី​លោហៈ​អាលុយមីញ៉ូម មាំ​ធុន ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​កាន់​តែ​ស្រស់ស្អាត និង​ងាយ​ស្រួល​កាន់។​

 

លក្ខណៈ​ពិសេស​ ៨ យ៉ាង​របស់ Huawei Mate 8 ដឹង​ហើយ​ចង់​ប្រើ​តែ​ម្ដង

 

៤. រចនា​ឡើង​សម្រាប់​តម្រូវការ​អាជីវកម្ម​

Mate 8 មាន​មុខងារ​ពិសេស​​ល្អៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ផ្នែក​អាជីវកម្ម​។ ទូរសព្ទ​នេះ​បំពាក់​ដោយ​មីក្រូហ្វូន​អាច​ស្រូប​សំឡេង​បាន​ចម្ងាយ ៣ ​ម៉ែត្រ ​ឧបករណ៍​បំពង​សំឡេង​ច្បាស់​ល្អ​មាន​ថាមពល​ខ្ពស់​ មីក្រូហ្វូន​ស្រូប​សំឡេង​បាន ១២០ ដឺ​ក្រេ និង​ប្រព័ន្ធ​កាត់​បន្ថយ​សំឡេង រំខាន​ឆ្លាតវៃ​ ដែល​ងាយ​ស្រួល​បើក​កិច្ចប្រជុំ​តាម​ទូរសព្ទ​។ ជាពិសេស ​អ្នក​អាច​ថត​ការ​សន្ទនា ដែល​មាន​មីក្រូហ្វូន​ចំនួន៣ ដែល​អាច​ថត​សំឡេង​នៃ​ការសន្ទនា និង​អាច​ចាក់​ស្តាប់​ឡើង​វិញ ដោយ​ផ្ទាល់​ បាន​។

 

Mate 8 មាន​កម្មវិធី Knuckles ដែល​អ្នក​អាច​ប្រើ​ក្រញរដៃ​កាត់​តម្រឹម​ និង​កែ​រូបថត​របស់​អ្នក កត់ត្រា​ពី​អេក្រង់ ​កាត់​ត​វីដេអូ និង​អាច​ចែក​រំលែក​រាល់​ទិន្នន័យ។ អ្នក​ក៏​អាច​ប្រើ​ក្រញរ ឬ​ខ្នង​ម្រាមដៃ​បញ្ជា​​ដូចជា គូរ​អក្សរ M ដើម្បី​ចូល​ទៅ​ភ្លេង គូរ​អក្សរ C ដើម្បី​ចូល​ទៅ​កាមេរ៉ា  គូរ​អក្សរ E ដើម្បី​ចូល​ទៅ​អ៊ីនធឺណិត គូរ​អក្សរ W ដើម្បី​ចូល​មើល​អាកាសធាតុ។

 

លក្ខណៈ​ពិសេស​ ៨ យ៉ាង​របស់ Huawei Mate 8 ដឹង​ហើយ​ចង់​ប្រើ​តែ​ម្ដង

 

៥. ការ​បង្ហាញ​ស្ទីល​ផ្ទាល់​ខ្លួន

Mate 8 ផ្តល់​ភាព​រីករាយ ពេល​បាន​កាន់​ប្រើ​ក្នុង​ដៃ​។ វា​មាន​កម្រាស់​ស្តើង​ត្រឹមតែ 7.9mm គឺ​ស្តើង​ជាង Mate 7 ដល់​ទៅ 0.4mm ។ ការ​ប្រើ​បច្ចេកវិទ្យា​បង្ហាប់​ឲ្យ​តួ​លោហៈ​ធាតុ​មាំ​តាន់ ​ធ្វើ​ឲ្យ​ Mate 8 មាន​រូបរាង​ហាប់ ស្តើង​ និង​ស្រាល​ប្រកប​ដោយ​ស្ទីល​គួរ​ឲ្យ​ទាក់ទាញ​ភ្លឺ​រលោង និង​ទាន់សម័យ​បំផុត។

 

៦. ល្អ​ឥត​ខ្ចោះ​សម្រាប់​ពាណិជ្ជករ​ដែល​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​

ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស អ្នក​អាច​ពឹង​ផ្អែក​លើ Mate 8 វា​អាច​ប្រើ​ហ្វ្រេកង់​បាន​ច្រើន​ជាង​ទូរសព្ទ​ស៊ីម​ពីរ​ដទៃ​ទៀត ដែល​ជួយ​ឲ្យ​អ្នក​អាច​រីករាយ​នឹង​សេវា Roaming ល្បឿន 4G និង​ការ​តភ្ជាប់​ល្បឿន​លឿន​នៅ​ជាង ២០០ ប្រទេស​។ នេះ​ជា​ទូរសព្ទ​ដ៏​ល្អ​សម្រាប់​ពាណិជ្ជករ​ដែល​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​។​

 

៧. ដំណើរការ​ល្អ​

Mate 8 ជា​ស្មាតហ្វូន​ដំបូង​គេ​​ប្រើ​បន្ទះ​ឈីប Kirin 950 ដែល​ជា Huawei CPU ចុង​ក្រោយ​បំផុត ​អាច​ដំណើរ​ការ​បាន​ពេញ១០០% ហើយ​ដំណើរការ GPU ដល់ ១២៥% និង​ប្រសិទ្ធភាព​ដំណើរការ​ដល់ ៧០% បើ​ធៀប​នឹង​បន្ទះ​ឈីប Kirin 950។ វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឲ្យមាន​តុល្យភាព​នៃ​ប្រសិទ្ធ​ភាព​ដំណើរ​ការ ​នៅ​ពេល​មាន​ដំណើរការ​ខ្ពស់ តាម​រយៈ​អង្គ​ដំណើរការ 4 x A72 2.3 GHz និង 4 x A53 1.8 GHz ជាមួយ​នឹង RAM 4GB និង​ទំហំ​ម៉ាស៊ីន ROM 64 GB ដើម្បី​ធានា​ល្បឿន​ដំណើរ​ការ​លឿន​ជានិច្ច​។

 

៨. ថាមពល​ថ្ម​ខ្លាំង និង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​

Mate 8 បំពាក់​ថ្ម​មាន​កម្រិត​ថាមពល​ខ្ពស់ 4000mAH ផ្ដល់​ប្រសិទ្ធភាព​ថាមពល​ឈាន​មុខ​គេ​ដែល​អាច​ប្រើ​បាន​លើស​ពី​២​ថ្ងៃ​សម្រាប់​ការប្រើប្រាស់​ធម្មតា​។ បច្ចេកវិទ្យា​សាក​ថ្ម​លឿន ពោល​គឺ​សម្រាប់​ថាមពល​ប្រើប្រាស់​ក្នុង​មួយ​ថ្ងៃ គ្រាន់​តែ​សាក​ត្រឹម​តែ ៣០​នាទី​ប៉ុណ្ណោះ ដែល​លឿន​ជាង​ស្មាតហ្វូន​ផ្សេងៗ​ដល់​ទៅ​១០៥%​ឯណោះ​។ Mate 8 ក៏​មាន​ស្រទាប់​មេកានិច​បន្ថយ​កម្តៅ​៦​ស្រទាប់​ដែល​អាច​ការពារ​កម្តៅ​ខ្លាំង និង​ប្រើប្រាស់​ថាមពល​តិច​។​

 

លក្ខណៈ​ពិសេស​ ៨ យ៉ាង​របស់ Huawei Mate 8 ដឹង​ហើយ​ចង់​ប្រើ​តែ​ម្ដង

សូម​មើល​វីដេអូ​ខាង​ក្រោម ដើម្បី​ដឹង​ពី​លក្ខណៈ​ពិសេស​របស់ Mate 8៖

 

HuaweiMate8

សូមទស្សនាការបង្ហាញលក្ចណះពិសេសរបស់កំពូលស្មាតហ្វូន #HuaweiMate8 មើលមើរថាតើវាមានលក្ចណះពិសេសអ្វីខ្លះ លើសពីស្មាតហ្វូនដ៏ទៃដែលធ្វើអោយវាទទួលបានពានរង្វាន់ #TheBestPick2016 ក្នុងពិពណ៌ពាណិជ្ជកម្មអេឡិចត្រូូនិចពិភពលោកLet's watch the special feature of #HuaweiMate8 and check out what are the different that other brand cannot do and Why Mate8 were chosen and awarded #TheBestPick2016 award in #CES2016

Posted by Huawei Mobile Cambodia on Thursday, February 25, 2016

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​ទំព័រ Facebook: Huawei Mobile Cambodia ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​