ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

លោក Guus Hiddink គ្រូបង្វឹក​បណ្ដោះអាសន្ន​របស់​ក្លិប​Chelsea បាន​ទទួលស្គាល់​ថា Chelsea​ប្រហែលជា​គ្មាន​ឱកាស​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៤​ក្នុង​តារាង​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​ដើម្បី​បាន​លេង​នៅ​យូ​ហ្វា​ឆេ​ម​ពានលី​ក​រដូវ​កាល​ក្រោយ​ទេ បន្ទាប់​ពី​លេង​ស្មើ​១-១​ជាមួយ​ក្លិប​Stoke City​កាលពី​យប់​ថ្ងៃ​ទី​៥ មីនា ។

បច្ចុប្បន្ន Chelsea ស្ថិត​នៅ​លំដាប់​ទី​១០ មាន​៤០​ពិន្ទុ គម្លាត​ពី​ក្លិប​ដែល​ទៅ​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​១០​ពិន្ទុ ទើប​ចប់​ការ​ប្រកួត​លោក​Guus Hiddink​ថ្លែង​ថា​៖ «​ជា​រឿង​ពិបាក​ដោយសារ​មាន​ក្លិប​ជា​ច្រើន​ទៀត​ត្រូវ​ប្រជែង​យក​តំណែង​ទៅ​លេង​នៅ​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​រដូវ​កាល​ក្រោយ​ដែរ​។ កាលពី​ខែធ្នូ ២០១៥ ក្លិប​របស់​យើង​ស្ថិត​ក្នុង​តំបន់​គ្រោះ​ថ្នាក់ និង​បាន​រំកិល​ឡើង​មក​លំដាប់​ពាក់កណ្ដាល​តារាង​គឺជា​រឿង​ប្រសើរ​មួយ​ដែល​ធ្លាក់​ទៅ​លេង​យូ​ហ្វា​ឆេ​ម​ពាន​ស៊ី​ប​របស់​អង់គ្លេស ។ លើស​ពី​នេះ​នៅ​ក្នុង​ខែមីនា និង​មេ​សា​ខាង​មុខ​នេះ នឹង​មានការ​ប្រកួត​ឆេ​ម​ពាន​លី​ក និង​FA Cup ដែល​ជា​ឱកាស​របស់​Chelsa​ក្នុង​ការ​ដណ្ដើម​ពាន​ជើងឯក​ទាំង​ពីរ​ក្របខ័ណ្ឌ​នេះ ៕