ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ​​​មាន​ករណី​អគ្គិភ័យ​​ឆេះ​គុម្ពឫស្សី​នៅ​​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​​យ៉ាង​សន្ធោ​សន្ធៅ​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ដល់​​ប្រជា​ពលរដ្ឋ​និង​​រថយន្ត​​ពន្លត់​អគ្គិភ័យ​​ចេញ​អន្តរាគមន៍​​ ស្ថិត​នៅ​ភូមិ​​ថ្នល់​បំបែក​ សង្កាត់​​​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ ។​

​ប្រភព​ព័ត៌មាន បាន​បន្ត​ថា ​ជុំវិញ​ករណី​ភ្លើង​ឆេះ​គុម្ព​ឫស្សី​ខាង​លើ​នេះ ​មូលហេតុបណ្តាល​មក​ពី​​​អ្នក​យក​​ឃ្មុំ​ដុត​​ភ្លើង​យក​​ឃ្មុំ​​​នៅ​ក្នុង​គុម្ព​ឫស្សី​​​ធ្វើ​ឱ្យ​ឆាប​ឆេះ​បែប​នេះ រហូត​មក​ដល់​ម៉ោង​៣​និង​៤០​នាទី​​រសៀល​​​ថ្ងៃ​ទី​៦ ​​មីនា នេះ គេ​ឃើញ​​​ប្រជា​​ពលរដ្ឋ​​​ច្រើន​គ្រួសារ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​​ចំនួន​​​២​គ្រឿង​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​ទើប​​រលត់​ទៅ​វិញ​មិន​បណ្តាល​ឱ្យ​រាល​​ដាល​ដល់​លំនៅ​​ឋាន​របស់​ប្រជា​ពលរដ្ឋ​នោះទេ ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព