ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ព្រៃវែង ៖ បុរស​ដែល​សមត្ថកិច្ច​​ឃាត់ខ្លួន​​​ឈ្មោះ សុវណ្ណ វង់ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​​ខេត្តព្រៃវែង ​ពី​បទ​​​ចាប់​កូនស្រី​បង្កើត អាយុ​១៤​ឆ្នាំ​ ​រំលោភ​សេព​សន្ថវៈ ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ថ្ងៃ​ទី​៥ ​មី​នា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ប្រពន្ធ​ និង​ជា​ម្តាយ​ក្មេងស្រី​រង​គ្រោះ ។

លោក អាត អ៊​ន ​នាយ​នគរ​បាល​ប៉ុស្តិ៍​ បានឱ្យ​​ដឹង​ថា យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ តូ ចាន់​ធី ដែល​​ត្រូវ​ជា​ប្រពន្ធ​ជនសង្ស័យ​ខាងលើ បាន​អះអាង​ថា កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៤ ​មី​នា ខណៈ​​​ដែល​គាត់​​​ទៅ​លក់ដូរ​នៅផ្សារ​​ បុរស​ជា​ប្តី​បាន​ធ្វើ​សកម្មភាព​ចាប់​កូនស្រី​បង្កើត​របស់​ខ្លួន​អាយុ​១៤​ឆ្នាំ រំលោភ​សេព​សន្ថវៈ​​លុះ​​នៅ​ថ្ងៃ​ទី​៥ មីនា ក៏​ចាប់រំលោភ​កូន​ស្រី​ខ្លួន​ឯងរំលោភ​​​​ម្តងទៀត ​កូនស្រី​​ទ្រាំ​លែង​បាន​​ក៏​​និយាយ​រឿង​នេះ​​ប្រាប់​​គាត់​ ​ទើប​​គាត់​​​នាំ​កូនស្រី​មក​ដាក់​ពាក្យ​ប្តឹង​ភ្លាម​ៗ​តែ​ម្តង ​។

គួរ​បញ្ជាក់​​ដែរ​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៦​ ​​មីនា ​នេះ លោក​ឩ​ក​ញ៉ា ជឹ​ម សុខ បាន​ឩ​ប​ត្ថ​ម្ភ​តាម​រយៈ​ទូរ​ទស្ស​ន៍​ហង្ស​មាសជូន​ដល់​កុមារី​រង​គ្រោះ​​ប្រាក់​​ចំនួន​១០​ម៉ឺន​រៀល និង​អង្ករ​៥០​គីឡូក្រាម ជាមួយ​គ្នា​នោះ​អាជ្ញាធរ​ឃុំ និង​ស្រុក​ ក៏​បាន​ចូលរួម​ឩ​ប​ត្ថ​ម្ភ​ជា​​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ផង​ដែរ ​៕

ព័ត៌​មានលម្អិត​មានផ្សាយជូន​នៅ​លើទំព័រកាសែត​កោះ​សន្តិភាព​