គ្រឿងអលង្ការ​បណ្តុះ​រុក្ខជាតិ​ពីលើ​ កំពុង​ពេញនិយម

6 Videos

អ្នក​រចនា​ម៉ូដ​អាមេរិក​មួយរូប ឈ្មោះ Susan Mcleary បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពិភពលោក ពី​គំនិត​ច្នៃប្រឌិត​ដោយ​យក​រុក្ខជាតិ​ទៅ​ដាំ​លម្អ​លើ​គ្រឿងអលង្ការ ។ ​នាង​បាន​យក​រុក្ខជាតិ​ប្រភេទ​តូចៗ​ទៅ​ដាំ​លើ​ចិញ្ចៀន បូ ខ្សែក និង ខ្សែដៃ និង វត្ថុ​លម្អ​ផ្សេងៗ​ទៀត ដែល​គេ​បាន​ហៅ​គ្រឿងអលង្ការ​នោះ​ថា bio-jewelry ។

គ្រឿងអលង្ការ​បណ្តុះ​រុក្ខជាតិ​ពីលើ​ កំពុង​ពេញនិយម

M88

​គ្រឿងអលង្ការ​ប្រភេទ​នេះ អាច​ពាក់បាន​នៅ​រយៈពេល​ពី ២ ទៅ ៤ សប្តាហ៍​ក្រោយពេល យក​រុក្ខជាតិ​មក​បណ្តុះ​ដាំ​លើ​លោហៈ​ទាំងនោះ ។ នៅពេល​រុក្ខជាតិ​ដុះ​ធំ ជាង​អ្វីដែល​អ្នកត្រូវការ អ្នក​អាច ដក​វា​ចេញ​យកទៅ​ដាំ​នៅក្នុង​ផើង​រុក្ខជាតិ​នៅផ្ទះ​វិញ​ក៏បាន ។ ហើយ​គ្រឿង​លង្កា​នោះ ក៏​នៅតែ​អាច​ប្រើប្រាស់​បាន​ដដែល ។McLeary បាន​ចំណាយពេល​សាកល្បង​ច្រើន​ឆ្នាំ ក្នុងការ​បន្សាំ​រុក្ខជាតិ​នៅលើ​គ្រឿងអលង្ការ ទៅតាម​ក្តី ស្រមៃ​របស់​នាង ។ គឺមាន​បំណង​លម្អ​ផ្កា​ពិតៗ​នៅលើ​ដៃ ក និង ត្រចៀក​របស់​នាង ។

គ្រឿងអលង្ការ​បណ្តុះ​រុក្ខជាតិ​ពីលើ​ កំពុង​ពេញនិយម

គ្រឿង​លម្អ​ប្រភេទ​នេះ មិនមាន​បំណង​យកទៅ​ប្រើ​ក្នុង​កម្មវិធី​ពិសេសៗ​នោះទេ ប៉ុ​ន្តេ​អាច​ប្រើ​បាន​ក្នុង កម្មវិធី​សាមញ្ញ​ទូទៅ ជាពិសេស​ពិធីមង្គលការ ខួបកំណើត ឬ​ជា​អំណោយ​ខួបអាពាហ៍ពិពាហ​ហ៍​ផ្សេងៗ ។ វា​អាច​ប្រើ​បាន​រយៈពេល​ពី ២ ទៅ ៣ ​សប្តាហ៍​ឯណោះ ។ វា​មានតម្លៃ​ចាប់ពី ២០ ទៅ ៣០០ ដុល្លារ និង អា​ចរក​ទិញ​បាន​តាម​បណ្តាញ​អន​ឡាន Etsy store ៕