បទសម្ភាសន៍​អំពី​ការ​ចុះ​បញ្ជី​ម្រេច​កំពត​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប

កាល​ពី​ពេល​ថ្មីៗ​នេះ គណៈកម្មការ​អឺរ៉ុប បាន​ចុះ​ឈ្មោះ​ម្រេច​កំពត ជា​សូចនាករ​ភូមិសាស្ត្រ​ការពារ (PGI) ទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប។ សូចនាករ​ភូមិសាស្ត្រ (Gis) ជា​កម្មសិទ្ធិ​បញ្ញា​ដែល​កំណត់​នូវ​អត្តសញ្ញាណ​របស់​ផលិតផល​មួយ​ដែល​មាន​ប្រភព​មក​ពី​តំបន់ ឬ​ប្រទេស​មួយ​ជាក់លាក់ និង​ទទួល​បាន​តាម​រយៈ​វិធីសាស្ត្រ​ផលិតកម្ម​មួយ​ច្បាស់លាស់។ ការ​ទទួល​ស្គាល់​នេះ នឹង​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​ក្លែង​បន្លំ​ផលិតផល និង​ជួយ​បង្កើន​ភាព​លេច​ធ្លោ​នៃ​ម្រេច​កំពត នៅ​លើ​ទីផ្សារ​ផលិតផល​ក្នុង​សហភាព​អឺរ៉ុប ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​ទីផ្សារ​ដទៃ​ទៀត ដោយសារ​តែ​ផលិតផល​នេះ​នឹង​មាន​បិទ​ស្លាក​សញ្ញា​បញ្ជាក់​គុណភាព ភី.ជី.អាយ (PGI) ចាប់​ពី​ពេល​នេះ​ត​ទៅ។

កាល​ពី​ឆ្នាំ​២០១៥ ម្រេច​កំពត ដែល​ផលិត​តាម​ស្តង់ដារ និង​លក់​ចេញ​ទៅ​ផ្សារ​មាន​ចំនួន ៥៨​តោន។ ប្រហែល​ជា ៧០​ភាគរយ​នៃ​ចំនួន​ម្រេច​នេះ ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ដូចជា​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប និង​ប្រហែល ៣០​ភាគរយ​ទៀត សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។ ម្រេច​កំពត ចែក​ចេញ​ជា ៤​ប្រភេទ និង​មាន​តម្លៃ​ផ្សេង​គ្នា។ ម្រេច​ស​មាន​តម្លៃ​ខ្ពស់​ជាង​គេ គឺ ២៨​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ម្រេច​ក្រហម ២៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ម្រេច​ខ្មៅ ១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម និង​ម្រេច​បៃតង ៣​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

សូម​ស្តាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក យ៉ង ចាន់តារា ជាមួយ​នឹង លោក ងួន ឡាយ ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត ស្តី​អំពី​អត្ថប្រយោជន៍​នៃ​ការ​ទទួល​ស្គាល់​ម្រេច​កំពត ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។